ភ្នំពេញ: ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាបង្ហាញម៉ូត សូរ្យ អេណា បានរៀបការជាមួយស្វាមីរបស់នាង ដែលជាជនជាតិហូឡង់ លោក Maurice Bouceman នាពេលថ្មីៗកន្លងទៅនេះ។

អ្វីដែលពិសេស គេសង្កេតឃើញថា ស្នេហារវាងអ្នកទាំងពីរ មានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ថែមទៀតផង។ លើសពីនេះ ថ្មីៗនេះ អេណា និង ស្វាមី បានដឹកដៃគ្នា ចូលរួមធ្វើអំពើសប្បុរសធម៌មួយ នៅឯខេត្តកំពង់ចាម។

ក្រោយពី តារាសម្បុរស្រអែមរូបនេះ បានទទួលដំណឹងថា មាន លោកយាយម្នាក់ដែលមានវ័យចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាយយូរឆ្នាំ ខ្វះថវិកាក្នុងការព្យាបាល ជាពិសេស មិនមានកូនចៅមើលថែនោះឡើយ ជាហេតុដែល ក្រោយពេលទទួលដំណឹងនេះភ្លាម អេណា និង ស្វាមី បាននាំយកនូវ អំណោយជាច្រើន ទៅចុះជូនផ្ទាល់តែម្ដង។ 

លើសពីនេះទៅទៀត តារាចិត្តធម៌រូបនេះ និង ម្ចាស់បេះដូង បាននាំយកនូវថវិកាចំនួន ៥០០ដុល្លារ ជូនលោកយាយ សម្រាប់ព្យាបាលជំងឺប្រចាំខ្លួន និង ផ្គត់ផ្គង់ជីវភាពផងដែរ៕ 

អេណា និង ស្វាមី
អេណា និង​ស្វាមី ធ្វើសប្បុរសធម៌
អេណា និង​ស្វាមី ធ្វើសប្បុរសធម៌
អេណា និង​ស្វាមី ធ្វើសប្បុរសធម៌
អេណា និង​ស្វាមី ធ្វើសប្បុរសធម៌
តារាបង្ហាញម៉ូត អេណា
អេណា និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា