
អ្នកត្រូវផ្លាស់ប្ដូរគំនិតដែរថា ថ្ងៃឆ្លងឆ្នាំគឺសម្រាប់តែអ្នកមានគូស្នេហ៍ទើបមានក្ដីរំភើប ហើយអ្នកត្រូវគិតបែបនេះវិញថា ឆ្នាំនេះអ្នករឹងមាំណាស់ អាចឆ្លងកាត់ពេលវេលា ដែលមានឧបសគ្គបានដោយម្នាក់ឯង។

ធ្លាប់ឆ្ងល់ទេ ពេលអ្នកឃើញបុរសម្នាក់នោះ ធ្លាប់មានគូស្នេហ៍ជាស្រីស្អាតលំដាប់តារាបង្ហាញម៉ូដ ស្បែកសខ្ចី ច្រមុះស្រួច រាងរៅក៏ស្រស់ស្អាតលំដាប់ស្ដង់ដារ ស្រាប់តែពេលចាស់ចិត្តចាស់គំនិតចង់រៀបការ ក៏ជ្រើសរើសមនុស្សស្រីដែលមានសម្រស់មិនឆើតឆាយ មិនសូវលេចធ្លោ គឺបែបស្រគត់ស្រគុំ សម្រស់ក៏មិនស្អាតដល់ថ្នាក់ចែងចាំងគ្រប់កន្លែង ទៅវិញ?

ព្រាននារី គឺជាបុរសដែលចូលចិត្តទៅក្រវែលៗមនុស្សស្រី មិនថាស្រីនោះជាស្រីស្អាត ឬមិនសូវស្អាត ឬមានគូហើយ ឬនៅទំនេរ ចាស់ឬក្មេង ក៏គេញ៉ែបានទាំងអស់ ហើយជីវិតរបស់គេគឺពោរពេញដោយភាពសប្បាយរីករាយ ដោយបណ្ដើរមនុស្សស្រីប្ដូរមុខចម្រុះរហូត។

ពេលទាក់ទងយូរៗទៅ គេបែរជានិយាយថា "គេមិនស័ក្តិសមនឹងអ្នកទេ ឲ្យអ្នករកអ្នកផ្សេងចុះ" ទាំងដែលកាលពីដំបូង សន្យាជាមួយអ្នកសព្វគ្រប់ថានឹងធ្វើគ្រប់យ៉ាងដើម្បីនៅជាមួយអ្នក។ បើសិនជាដៃគូរបស់អ្នកធ្លាប់និយាយពាក្យនេះ នេះជាអ្វីដែលគេចង់មានន័យ