ទាក់ទងគ្នាសុខៗ គេថា គេមិនស័ក្ដិសមនឹងអ្នក តើមានន័យដូចម្ដេច?

//s9.kh1.co/90/9030d8367f1d99b00fdc572692005de1cd44e24f.jpg
ប្រលោមលោក & អប់រំ

 ១៤-វិច្ឆិកា-២០២៣ ១ល្ងាច · ៣ ឆ្នាំមុន

ពេលទាក់ទងយូរៗទៅ គេបែរជានិយាយថា "គេមិនស័ក្តិសមនឹងអ្នកទេ ឲ្យអ្នករកអ្នកផ្សេងចុះ" ទាំងដែលកាលពីដំបូង សន្យាជាមួយអ្នកសព្វគ្រប់ថានឹងធ្វើគ្រប់យ៉ាងដើម្បីនៅជាមួយអ្នក។ បើសិនជាដៃគូរបស់អ្នកធ្លាប់និយាយពាក្យនេះ នេះជាអ្វីដែលគេចង់មានន័យ

ស្នេហា៖ មិនថាបុរសឬនារីទេ គឺសុទ្ធតែចង់បានមនុស្សដែលស័ក្តិសមនឹងខ្លួនជាគូស្នេហ៍ ដែលអាចជួយមើលថែ ការពារ និងផ្ដល់ភាពកក់ក្ដៅមកកាន់ពួកគេ។ កាលពីទាក់ទងគ្នាដំបូងៗ ស្នេហាតែងតែស្រស់បំព្រង ពិភពលោកប្រែជាពណ៌ផ្កាឈូក ហើយបុរសឬនារីម្នាក់នោះ តែងតែយកចិត្តទុកដាក់នឹងអ្នក និយាយប្រាប់អ្នកថា គេនឹងធ្វើបុរសឬនារីល្អបំផុត ដើម្បីអាចឈរក្បែរអ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

តែពេលទាក់ទងយូរៗទៅ គេបែរជានិយាយថា "គេមិនស័ក្តិសមនឹងអ្នកទេ ឲ្យអ្នករកអ្នកផ្សេងចុះ" ទាំងដែលកាលពីដំបូង សន្យាជាមួយអ្នកសព្វគ្រប់ថានឹងធ្វើគ្រប់យ៉ាងដើម្បីនៅជាមួយអ្នក។ បើសិនជាដៃគូរបស់អ្នកធ្លាប់និយាយពាក្យនេះ នេះជាអ្វីដែលគេចង់មានន័យ៖

១. រកលេសចង់បញ្ចប់ទំនាក់ទំនង

បុរសឬនារីខ្លះ និយាយពាក្យនេះ មិនមែនដោយសារគេចង់ឲ្យអ្នកទៅរកអ្នកផ្សេងដែលល្អជាងគេទេ តែមកពីចង់យកលេសនេះដើម្បីបញ្ចប់ទំនាក់ទំនង ព្រោះពួកគេគិតថា បើនិយាយពាក្យនេះ គេមើលទៅនៅតែជាមនុស្សល្អក្នុងខ្សែភ្នែកអ្នក ដូចជាកំពុងលះបង់អ្នកទៅឲ្យអ្នកផ្សេង ទាំងដែលការពិត គេគ្រាន់តែចង់ដេញអ្នកចេញពីជីវិតប៉ុណ្ណោះ។ បុរសដែលស្រលាញ់អ្នកពិតមែន នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យគេស័ក្តិសមនឹងអ្នក។

រូបភាពតំណាង
រូបភាពតំណាង

២. គេចង់ប្ដូរស្ថានភាពនៃទំនាក់ទំនង

បុរសឬនារីខ្លះ និយាយឃ្លានេះ គឺមិនចង់បែកបាក់គ្នាជាមួយអ្នកទាំងស្រុងទេ ផ្ទុយទៅវិញគឺចង់ផ្លាស់ប្ដូរស្ថានភាពនៃទំនាក់ទំនង។ ឧទាហរណ៍៖ អ្នកកំពុងទាក់ទងគេជាសង្សារសុខៗ គេស្រាប់តែចង់ផ្លាស់ប្ដូរឋានៈរបស់អ្នកត្រឹមតែជាមនុស្សកំដរ ឬមិត្តដែលលើសពីមិត្តតែមិនមែនជាសង្សារទៅវិញ ព្រោះគេចុងទុកឱកាសនេះស្វែងរកអ្នកថ្មី ដែលគេគិតថាល្អជាងអ្នក។

៣. បារម្ភខ្លាចគេនាំបញ្ហាស្មុគស្មាញមកកាន់អ្នក

នៅក្នុងករណីខ្លះ ពួកគេនិយាយបែបនេះ ក៏ព្រោះមិនចង់ឲ្យអ្នកនៅប្រឈមជាមួយបញ្ហាស្មុគស្មាញក្នុងជីវិតរបស់គេ និងខ្លាចថាបញ្ហាទាំងអស់នោះវាប៉ះពាល់ដល់អ្នក។ គេមានអារម្មណ៍ថា ពេលនេះគេមិនអាចក្លាយជាបុរសឬនារីដែលស័ក្ដិសមនឹងអ្នកទេ។

រូបភាពតំណាង
រូបភាពតំណាង

៤.គិតថាអ្នកឆ្ងាយហួសពីឈោងដល់

បុរសឬនារីខ្លះ មិនសូវមានទំនុកចិត្តលើខ្លួនឯង តែងតែគិតថាខ្លួនឯងតូចទាបជាងគូស្នេហ៍ តែងតែមើលថាខ្លួនឯងមិនស័ក្តិសមនឹងគូស្នេហ៍ ទើបនិយាយបែបនេះ ព្រោះពួកគេមិនចង់ជឿថាអ្នកមកស្រលាញ់មនុស្សដូចពួកគេ។

រូបភាពតំណាង
រូបភាពតំណាង

៥. ដឹងថាមើលថែអ្នកមិនបានល្អ

នេះជាហេតុផលមួយដ៏អាត្មានិយមបំផុត គេដឹងថាគេមិនអាចមើលថែអ្នកបានល្អ គេដឹងថាធ្វើឲ្យអ្នកលំបាក មិនសូវយល់ចិត្តអ្នក ឬអាចនឹងក្បត់អ្នក តែគេបែរជានិយាយបែបនេះ ដើម្បីស្កាត់មុខអ្នកមុន ព្រោះនាពេលខាងមុខ ពេលគេអស់ចិត្តហើយបោះបង់ចោលអ្នក គេនៅមានលេសនិយាយយកល្អខ្លួនឯងថាគេបានដាស់តឿនអ្នកម្ដងរួចមកហើយ ដូច្នេះគេនឹងគ្មានអារម្មណ៍ថាខុសចំពោះអ្នកនោះឡើយ៕  

ប្រភព hernorm

Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/f7/f78f20ef6758b859c0459d47346529bb58611bb4.jpg

លើសពីសៀវភៅធម្មតា សៀវភៅមួយនេះបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិនបរទេស និងទេសចរណ៍តាមរយៈតម្លៃពិតនៃសន្តិភាព និងស្ថេរភាពនយោបាយ

 ១៩-មិថុនា-២០២៦ 
 ៦ល្ងាច · ៣ ខែមុន
//s9.kh1.co/a4/a47d3fe5aac0d861f1ec34fd9152ab123d6e3fc8.png

ស៊េរី​ខ្សែភាពយន្តឯកសារថ្មី​ដែលមាន​​ ៣ ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ដោយផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលកំពុងការពារវប្បធម៌ មហាសមុទ្រ និងសិល្បៈហត្ថកម្ម

 ១៦-មិថុនា-២០២៦ 
 ១០ព្រឹក · ៣ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T