ស៊េរី​ខ្សែភាពយន្តឯកសារថ្មី​ដែលមាន​​ ៣ ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ដោយផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលកំពុងការពារវប្បធម៌ មហាសមុទ្រ និងសិល្បៈហត្ថកម្ម

//s9.kh1.co/a4/a47d3fe5aac0d861f1ec34fd9152ab123d6e3fc8.png
ប្រលោមលោក & អប់រំ

 ១៦-មិថុនា-២០២៦ ១០ព្រឹក · ២ ខែមុន

ស៊េរី​ខ្សែភាពយន្តឯកសារថ្មី​ដែលមាន​​ ៣ ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ដោយផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលកំពុងការពារវប្បធម៌ មហាសមុទ្រ និងសិល្បៈហត្ថកម្ម

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ «Human of This Planet» ដែលជាវេទិកា​​​សម្រាប់ការ​​​ចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិត​ច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរី​ខ្សែភាពយន្តឯកសារ​របស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារ​ជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានាដែលមាន​វត្តមាននៅក្នុងខ្សែភាពយន្ត ​ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/bb/bb63f9fe0638ef173d151ddb65e6fc79edc85615.jpg

ស៊េរី​ខ្សែភាពយន្តឯកសារនេះ បង្ហាញ​​អំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ​ដែលសាច់រឿង​ស្ដែង​ឡើង​តាមរយៈការថត​ភាពយន្ត​បែប​​ស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ​ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួន​​នៅ​ដាច់ឆ្ងាយពី​កែវភ្នែកសាធារណជន។

ស៊េរី​ខ្សែភាពយន្ត​នេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា៖

ឫសគល់៖ ​ជាភាគទី១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO។ ភាគនេះ​បង្ហាញ​​ពីតួអង្គ​​ពីររូបក្នុងតំបន់ព្រៃ​នៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួន​ដែល​គាត់​ធ្លាប់​ឆ្លងកាត់​​ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក។

https://s9.kh1.co/__image/w=650,h=366,q=100/1c/1c5d60e9cdde75f10856b089351dcb7f8648aad4.jpg

ចរន្តទឹក៖ ​ជាភាគទី២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life។ ភាគនេះ​បង្ហាញ​​ពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ​ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

កែច្នៃឡើងវិញ៖ ​ជាភាគទី៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញ​​ពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ។

https://s9.kh1.co/__image/w=650,h=366,q=100/58/58c877dd713ec94d2d21bcde48f3ac9ecdca968c.jpg

ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយ​ដែលចោទសួរឡើងនៅ​ក្នុង​​រឿងរ៉ាវទាំង​បី​នោះគឺ៖ តើ​យើងត្រូវការ​អ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង?

កញ្ញា ឆឺរីល អ៉ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែល​គេ​​តែង​ផ្តល់តម្លៃដល់សំឡេងណា​ដែលលឺជាងគេ ពួក​យើងមានចេតនា​ជ្រើស​រើស​​​​​ស្តាប់​សំឡេងរបស់​អ្នកដែលទូលរែក​ការ​​ទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេ​​លឺនិងស្គាល់។ ការនិទានរឿង​គឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ។ ខណៈពេលដែល​ពិភពលោក​បែរ​ទៅ​យក​ចិត្តទុកដាក់​លើ​បញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ​ ​គឺមានបំណងដើម្បី​ស្ដារ​​តុល្យភាព និង​កំណត់​ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់​​មូលដ្ឋាន»។

https://s9.kh1.co/__image/w=650,h=366,q=100/6c/6c1351da92e785dfec16f032465f09d084104d62.jpg

ការចាក់បញ្ចាំងនាថ្ងៃទី១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយ​ក្រុម​វាគ្មិន​ ព្រមទាំងកម្មវិធី​ជជែក​កសាងបណ្ដាញ​បើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ប្រសិន​អ្នក​ត្រូវការ​​ព័ត៌មានបន្ថែម និងសម្ភារផ្សព្វផ្សាយ សូមចូលទៅកាន់គេហទំព័រ beyondthenoisefilm.com

អំពីស្ថាប័នពាក់ព័ន្ធ ​

វេទិកា Human of This Planet 

Human of This Planet គឺជាវេទិកា​​ចែករំលែករឿងរ៉ាវជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដោយកញ្ញា ឆឺរីល អ៉ឹង (Cheryl Ng) ដែលផ្ដោត​លើ​​ការស្វែងរក និងលើកយក​រឿងរ៉ាវដែលមិនទាន់ត្រូវបានលាតត្រដាងរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈមកបង្ហាញ។ វេទិកា​ដែល​បាន​​ចាប់ផ្តើមដំបូង​នៅ​​ប្រទេសកម្ពុជានេះ ​បាននាំយករឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅ​បង្ហាញ​ជូន​​ទស្សនិកជនអន្តរជាតិ តាមរយៈខ្សែភាពយន្តឯកសារ និងការនិទានរឿងបែបស៊ីជម្រៅ ​ដើម្បីបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃប្រទេសមួយដែលមានភាពស្មុគស្មាញ មានភាពធន់​ និងមានភាពទាក់ទាញខ្លាំង ជាងអ្វីដែលធ្លាប់លេចឡើងក្នុងសារព័ត៌មាន។ ការងាររបស់ស្ថាប័ននេះ គឺឈរ​​លើជំនឿចិត្តយ៉ាងមុតមាំថា រឿងរ៉ាវដែលផ្តោតលើមនុស្ស​ ដែលត្រូវបាននិទានឡើងដោយការយកចិត្តទុកដាក់ខ្ពស់ និងចេញពីបេះដូងពិតៗ អាចផ្លាស់ប្តូរទស្សនវិស័យ និងជម្រុញឱ្យមានការប្រែប្រួលជាវិជ្ជមានលើបញ្ហាសំខាន់ៗ​បាន។ «Beyond the Noise» គឺជាស៊េរី​ខ្សែភាពយន្តឯកសារ​ដំបូងបង្អស់របស់វេទិកា Human of This Planet។ 

https://s9.kh1.co/__image/w=650,h=366,q=100/6c/6c1351da92e785dfec16f032465f09d084104d62.jpg

គេហទំព័រ៖ humanofthisplanet.com​ | Instagram: @humanofthisplanet

អំពីស្ទូឌីយោ Paradyms 

Paradyms គឺជាស្ទូឌីយោគំនិត​ច្នៃប្រឌិត​ដែល​ផ្ដល់​សេវា​ពេញ​លក្ខណៈ​ (Full-service creative studio) បង្កើតឡើងដោយ​ផលិតករ​ភាពយន្ត លោក គីអូនី ខារីយ៉ន (Keoni Carrion) ដោយ​ឈរ​​លើការជឿជាក់ថា ការនិទានរឿង​អាចជាកម្លាំងចលករនាំមកនូវការផ្លាស់ប្តូរ​ប្រកប​ដោយ​អត្ថន័យ​​នៅក្នុងពិភពលោក។ ដោយមានជំនាញឯកទេសលើការផលិតភាពយន្តឯកសារ មាតិកាពាណិជ្ជកម្មសម្រាប់ម៉ាកយីហោ​ និងភាពយន្តអត្ថាធិប្បាយ​ជាច្រើន​កន្លងមក ក្រុមហ៊ុន Paradyms ធ្លាប់បានសហការការងារជាមួយស្ថាប័នធំៗជាច្រើន រួមមាន HP, Rivian, Switzerland Tourism, Smile Train, Marine Conservation Cambodia, និង Khmer Ocean Life។ «Beyond the Noise» គឺជាស៊េរី​ខ្សែភាពយន្តឯកសារ​ដំបូងបង្អស់របស់ Paradyms និងជាការចាប់ផ្តើម​កិច្ចសហការច្នៃប្រឌិតបន្តបន្ទាប់ជាមួយស្ថាប័ន Human of This Planet។ 

https://s9.kh1.co/__image/w=650,h=366,q=100/e2/e2cce5c57d2ba33251ad310f7b86f090e0854b27.jpg

គេហទំព័រ៖ paradyms.com

ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន​

ផ្នែកសាកសួរព័ត៌មានទូទៅ — ក្រុមហ៊ុន Mekhala Radiant Communications

កញ្ញា Kounila Keo ​| អ៊ីមែល៖ [email protected]

ផ្នែកសាកសួរព័ត៌មានអំពីក្រុមការងារភាពយន្ត — Human of This Planet / Paradyms

កញ្ញា Cheryl Ng ​ស្ថាបនិកវេទិកា Human of This Planet

អ៊ីមែល៖ [email protected] | លេខទូរស័ព្ទ៖ +855 15 815 268

លោក Keoni Carrion ស្ថាបនិកស្ថាប័ន Paradyms

អ៊ីមែល៖ [email protected]

New Three-Part Documentary Series “Beyond the Noise” to Premiere at IFC Cambodia, Centering Cambodians Who Are Protecting Culture, Ocean, and Craft

PHNOM PENH, CAMBODIA — Human of This Planet, a global storytelling platform founded by Cheryl Ng, in collaboration with Paradyms, a creative studio founded by Keoni Carrion, has announced the upcoming premiere screening of their debut documentary series, “Beyond the Noise.” The premiere event will take place on June 19, 2026 at 6:00 PM at the Institut Français du Cambodge (IFC) in Phnom Penh, with IFC serving as venue partner and co-host. The evening will bring together the communities featured in the films, independent filmmakers, and members of the public and press.

The anthology series is about Cambodians protecting their land, culture, and communities — told through intimate, embedded filmmaking that follows individuals working away from the public spotlight.

https://s9.kh1.co/__image/w=650,h=366,q=100/56/562e56105805ecfd84450838b06b9211a2f9fb57.jpg

The series comprises three episodes, each bearing its own title and centering a different corner of Cambodia’s living landscape.

ROOTS, the first episode, produced in partnership with 3CORsECO, follows two people in Cambodia’s northern forests working to protect Kui indigenous culture: A refugee turned community architect who brought both his skills and his own experience of displacement to the Kui community — designing structures and building a cashew enterprise that keeps their livelihoods rooted in their land, and a young Kui woman using her voice and public visibility to keep her traditions alive.

CURRENTS, the second episode, produced in partnership with Khmer Ocean Life, follows two Cambodians who found their way to the ocean unexpectedly — one from a landlocked province, one from the city — as they navigate the complexities of safeguarding fragile marine ecosystems along Cambodia’s coast.

https://s9.kh1.co/__image/w=650,h=366,q=100/84/843eb3a6fa1133bd4fe9c52556a197d39cb9a398.jpg

REMADE, the third episode, produced in partnership with Remade in Cambodia, follows a young designer who refused to be kept out of an industry that wasn’t making room for him, and a Cambodian woman in her early thirties who built an organisation turning textile waste into fashion.

Three different worlds. The same question running underneath all of them: what does it take to protect what matters?

“In a world that frequently rewards the loudest voices, we intentionally choose to listen to those who speak softly but carry the most profound responsibilities,” said Cheryl Ng, Founder of Human of This Planet. “Storytelling carries a systemic responsibility. As global attention shifts toward sustainability, authentic personal narratives have the unique power to rebalance who gets seen, who gets funded, and who gets supported at the grassroots level.”

https://s9.kh1.co/__image/w=650,h=366,q=100/33/33e2f19182420af7db0b2a013e127754781cf5a8.jpg

The June 19 screening at the Institut français du Cambodge will showcase all three episodes, followed by an interactive panel discussion and open networking session with the documentary subjects and production team. Films will be screened with English and Khmer subtitles. For further information and media assets, visit beyondthenoisefilm.com.

ABOUT THE ORGANISATIONS

About Human of This Planet

Human of This Planet is a global storytelling platform founded in 2024 by Cheryl Ng, dedicated to surfacing the untold narratives of people from all walks of life. Starting in Cambodia, the platform brings Cambodian stories to international audiences through documentary film and long-form narrative — shining a light on a country far more complex, resilient, and compelling than its headlines suggest. Its work is rooted in the belief that human-centred stories, told with care and from the inside, can shift perspectives and move the needle on the issues that matter. Beyond the Noise is Human of This Planet’s debut documentary series.

humanofthisplanet.com  |  Instagram: @humanofthisplanet

About Paradyms

Paradyms is a full-service creative studio founded by filmmaker Keoni Carrion, built on the conviction that storytelling can be a force for meaningful change in the world. Specialising in documentary, branded content, and narrative film, Paradyms has worked with organisations including HP, Rivian, Switzerland Tourism, Smile Train, Marine Conservation Cambodia, and Khmer Ocean Life. Beyond the Noise is Paradyms’ debut documentary series and the beginning of an ongoing creative collaboration with Human of This Planet.

paradyms.com

MEDIA CONTACT

PR Enquiries — Mekhala Radiant Communications

Kounila Keo  |  [email protected]

Film Team Enquiries — Human of This Planet / Paradyms

Cheryl Ng, Founder, Human of This Planet

[email protected]  |  +855 15 815 268

Keoni Carrion, Founder, Paradyms

[email protected]

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/f7/f78f20ef6758b859c0459d47346529bb58611bb4.jpg

លើសពីសៀវភៅធម្មតា សៀវភៅមួយនេះបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីវិនិយោគិនបរទេស និងទេសចរណ៍តាមរយៈតម្លៃពិតនៃសន្តិភាព និងស្ថេរភាពនយោបាយ

 ១៩-មិថុនា-២០២៦ 
 ៦ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T