ស្នេហា៖ មនុស្សម្នាក់ៗភាគច្រើនមិនបំភ្លេចរឿងដែលធ្លាប់ជួបលើកដំបូងនោះទេ ជាពិសេស គឺអារម្មណ៍ធ្លាក់ក្នុងអន្លង់ស្នេហ៍លើកដំបូង ឬមនុស្សដំបូងដែលធ្វើឲ្យអ្នកស្គាល់រសជាតិស្នេហ៍។ តើអ្នកដែលកត់សម្គាល់ទេថា ខ្លួនឯងនៅតែចងចាំស្នេហាគ្រាដំបូង ទោះបីជាបែកគ្នាច្រើនឆ្នាំក៏ដោយ ប៉ុន្ដែអារម្មណ៍មួយនោះ ហាក់ដូចជាដក់ជាប់នៅក្នុងការចងចាំជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចុះអ្នកវិញនៅចាំស្នេហ៍ដំបូងរបស់អ្នកដែរឬទេ? សោកសៅឬរីករាយ? ខាងក្រោមនេះជាហេតុផលដែលធ្វើឱ្យអ្នកពិបាកបំភ្លេចស្នេហាដំបូងរបស់អ្នក។

1. ការចងចាំជាច្រើន
បើស្នេហាដំបូងរបស់អ្នកមានអនុស្សាវរីយ៍ច្រើននោះ ប្រាកដណាស់ថា យ៉ាងហោចអ្នកត្រូវតែចងចាំមួយក្នុងចំណោមរឿងរ៉ាវដែលបានកើតឡើង។ ព្រោះគេជាមនុស្សដំបូងដែលធ្វើឱ្យអ្នកហ៊ានចូលក្បែរនរណាម្នាក់ បើទោះបីជារឿងនោះ មានភាពសាមញ្ញមែន តែវាជាលើកដំបូងដែលអ្នកទទួលបានបទពិសោធន៍ដែលថ្មី អារម្មណ៍ដែលថ្មី អ្នកច្បាស់ជាមិនអាចភ្លេចវាបានទេ។

2. អារម្មណ៍ជ្រាលជ្រៅ
មានមនុស្សមួយចំនួនគិតថាស្នេហាដំបូងគឺ ហួសកម្រិត។ វាដូចជាអ្នកនិងស្នេហាដំបូងរបស់អ្នកមានចំណងជ្រាលជ្រៅ វាដូចជាថាអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺតែងតែភ្ជាប់ជាមួយស្នេហាដំបូងរបស់អ្នក។

3. គិតថាគេល្អឥតខ្ចោះ
អ្នកខ្លះគិតថា ពេលស្រលាញ់ដំបូងត្រូវប្រើពេលមួយជីវិតដើម្បីបំភ្លេចវាចោល។ ស្នេហាដំបូងប្រៀបដូចជាការបិទភ្នែក ប៉ុន្តែផ្តោតលើរឿងមួយគឺក្ដីស្រឡាញ់ដ៏ស្រស់បំព្រង។ អ្នកតែងតែគិតវិជ្ជមាន ជារឿយៗអ្នកមិនខ្វល់ពីផ្នែកអវិជ្ជមានរបស់គេទេ។ ប៉ុន្តែនោះហើយជាចំណុចពិសេសនៃស្នេហាដំបូង។

4. ធ្វើជាគំរូក្នុងជីវិត
ការធ្លាក់ក្នុងអន្លង់ស្នេហ៍មិនមែនជាជម្រើសទេ ប៉ុន្តែនៅពេលដែលអារម្មណ៍ស្នេហាដំបូង អ្នកតែងតែគិតថាមនុស្សម្នាក់នោះល្អ ហើយវាជាកម្លាំងជម្រុញទឹកចិត្តឱ្យអ្នកផ្លាស់ប្តូរគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។ មនុស្សជាច្រើនគិតថាស្នេហាអាចផ្លាស់ប្តូរមនុស្សខ្ជិលមកជាមនុស្សឧស្សាហ៍ ឬមនុស្សមិនចេះតែងខ្លួន មកជាមនុស្សចេះតុបតែងខ្លួន។

5. គិតថាវាជាបទពិសោធន៍ពិសេសក្នុងជីវិត
មនុស្សភាគច្រនើនិយាយថា ពេលអ្នកនៅពីក្មេង អ្នកនឹងត្រូវជួបស្នេហាដំបូង ហើយអ្នកអាចបានជួបគាត់នៅសាលា ឬក្នុងរង្វង់មិត្តភក្តិរបស់អ្នក។ ដំបូងអ្នកនិងគាត់ជាមិត្តនឹងគ្នា។ ប្រសិនបើអ្នកមានសំណាង អ្នកអាចក្លាយជាមិត្តស្រីនៃស្នេហាដំបូងរបស់អ្នក។ វាទាំងអស់គឺអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីទទួលបានវា។

ការជួបស្នេហ៍ដំបូងតែងតែមានការចាប់អារម្មណ៍ខុសគ្នាចំពោះមនុស្សគ្រប់គ្នា។ ទោះបីជាពួកគេលែងមានទំនាក់ទំនងអ្វីទាំងអស់។ ប៉ុន្តែអារម្មណ៍ខ្លាំងនោះនឹងកើតមានជានិច្ច ពេលជួបស្នេហ៍ដំបូង។ ដូច្នេះបើអ្នកស្គាល់គាត់យូរជាងនេះ វានឹងពិបាកបំភ្លេច៕
ប្រភពពី៖ Vocal.media/human





