មើលមិនចង់ស្គាល់ ក្រោយ សូរ្យ អេណា តែងខ្លួនស្លៀកឈុតសម័យលង្វែក

//s9.kh1.co/56/569f2bfaae98fabe71be6e4c5825b0014e12692d.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កូនពីរពិតមែន​តែអ្នកម្ដាយសម័យថ្មីរូបនេះនៅតែមានរូបរាងស្លីម ចំណេកសម្រស់ក៏ស្អាត ជាពិសេសពេលតុបតែងស្លៀកឈុតបុរាណសម័យលង្វែកបែបនេះទៅ។

ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែង និងតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពអ្នកនាង សូរ្យ អេណា ថ្មីៗនេះនាងបានមកលេងប្រទេសកម្ពុជា ខណៈទៅរស់នៅប្រទេសហុងកុងជាច្រើនឆ្នាំបន្ទាប់ពីរៀបការរួច។ ពិតណាស់ បន្ទាប់ពីរៀបការកសាងគ្រួសារ និងមានកូនដល់ទៅពីរនាក់រួច គេឃើញជីវិតគ្រួសារតារារូបនេះពិតជាមានក្ដី មានតែស្នាមញញឹមយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយមកលេងប្រទេសកំណើត គេក៏ឃើញអ្នកនាង សូរ្យ អេណា មានភាពមមាញឹកជាមួយការងារសិល្បៈ ដូចជាធ្វើបទសម្ភាសន៍ និងថតម៉ូតផ្សេងៗជាច្រើនទៀត។ ក្នុងនោះដែរ បើក្រឡេកទៅមើលសម្រស់របស់អ្នកម្ដាយសម័យថ្មីរូបនេះ នាងនៅតែស្រស់ស្អាតដដែល បើទោះបីមានកូនពីរនាក់រួចក៏ពិតមែន។ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ នាងនៅតែអាចរក្សារូបរាងឲ្យស្លីមស្អាតបានមិនចាញ់ពេលនៅក្រមុំឡើយ។ 

តួយ៉ាង ថ្មីៗនេះអ្នកនាង សូរ្យ អេណា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិងអ្នកគាំទ្រជាច្រើន លង់នឹងសម្រស់នាងសារជាថ្មីម្ដងទៀត ខណៈនាងបានថតរូបសម្លៀកជាមួយឈុតបុរាណបែបសុភាពនាសម័យលង្វែកនោះ។ បើមើលតាមរូបភាព នាងពិតជាស្រស់សោភា មានភាពទាក់ទាញ ហើយប្លែកមើលសឹងមិនចង់ស្គាល់តែម្ដង។ លើសពីនេះទៅទៀត បន្ទាប់បីនាងបង្ហោះរូប ក៏មានហ្វេន និងមិត្តរួមអាជីពជាច្រើនបានសរសើរពីសម្រស់ដ៏ផួរផង់នាងគ្រប់គ្នា៕

សូមទស្សនារូបភាខាងក្រោម៖ 

  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
អ្នកនាង សូរ្យ អេណា 
អ្នកនាង សូរ្យ អេណា 
អ្នកនាង សូរ្យ អេណា 
អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
  អ្នកនាង សូរ្យ អេណា 
សូរ្យ អេណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T