ស្វីតម៉្លេះ! Lisa និង Frederic ដើរញ៉ាំ​​ការ៉េមជាមួយគ្នា នៅសារមន្ទីរ ឡើងគួរឲ្យច្រណែន!

//s9.kh1.co/c5/c5c66bc446dc3e08fb1e72bea77f2a256c8c394d.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២៤ ១ល្ងាច · ១៦ ថ្ងៃមុន

មានរូបភាពបីសន្លឹកច្បាស់ៗតែម្ដង ដែលអាចបង្ហាញពីភាពជិតស្និទ្ធរបស់អ្នកទាំងពីរ បន្ទាប់ពីអ្នកគាំទ្រចាប់បានថា Lisa និង Frederic បានទៅទស្សនាសារមន្ទីរ Rodin នៅឯទីក្រុងប៉ារីស

បារាំង៖ Lisa មិនត្រឹមតែជាតារាចម្រៀងដ៏ពូកែច្រៀងនិងរាំ ប្រចាំក្រុមចម្រៀងនារី BLACKPINK តែពេលនេះនាងក៏ក្លាយជា ម្ចាស់ផលិតកម្ម LLOUD ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

យ៉ាងណាមិញ បើនិយាយពីទំនាក់ទំនងស្នេហាផ្ទាល់របស់តារាស្រីជនជាតិថៃរូបនេះវិញគឺមានពាក្យចចាមអារ៉ាមជាយូរមកហើយ ថានាងបានទាក់ទងគ្នាជាមួយនឹងលោក Frederic Arnault ដែលជាកូនប្រុសលោក Bernad Arnault មហាសេដ្ឋីដ៏ស្ដុកស្ដម្ភ ដោយអ្នកគាំទ្រតែងតែចាប់បានថាអ្នកទាំងពីរលួចទៅណាមកណាជាមួយគ្នា ហើយ Lisa ក៏ធ្លាប់ទៅវិស្សមកាលជាមួយគ្រួសាររបស់ Frederic ផងដែរ។

Lisa
Lisa

ថ្មីៗនេះ មានរូបភាពបីសន្លឹកច្បាស់ៗតែម្ដង ដែលអាចបង្ហាញពីភាពជិតស្និទ្ធរបស់អ្នកទាំងពីរ បន្ទាប់ពីអ្នកគាំទ្រចាប់បានថា Lisa និង Frederic បានទៅទស្សនាសារមន្ទីរ Rodin នៅឯទីក្រុងប៉ារីស ប្រទេសបារាំងជាមួយគ្នា។ ក្នុងនោះ គេឃើញអ្នកទាំងពីរកាន់ការ៉េមម្នាក់មួយដើម ដើរញ៉ាំយ៉ាងផ្អែមល្ហែម ដែលទោះមិនមានការកាន់ដៃ ឬបង្ហាញក្ដីស្រលាញ់ណាមួយ ក៏អ្នកគាំទ្រអាចដឹងថាទំនាក់ទំនងពួកគេទំនងជាលើសពីមិត្តធម្មតា៕

Lisa និង Frederic
Lisa និង Frederic
Lisa និង Frederic
Lisa និង Frederic
រូបភាព​​​ថ្មីរបស់ Lisa និង Frederic
រូបភាព​​​ថ្មីរបស់ Lisa និង Frederic
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T