កម្សាន្ត៖ យោងតាម ប្រភព People បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅ Vivienne Jolie-Pitt ដែលជាកូនស្រីពៅ របស់តារាសម្ដែងស្រី Angelina Jolie បានមកជួយម្តាយ ក្នុងអំឡុងពេលនិយាយ និងសម្ភាសន៍អំពីតន្ត្រី The Outsiders នៅ Today Plaza សហរដ្ឋអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណៈពេលកំពុងជជែកជាមួយ MC Hoda Kotb អំពីតន្ត្រីនេះ Angelina Jolie បាននិយាយថា កូនស្រីពៅរបស់ខ្លួន បានចូលរួមក្នុងផលិតកម្មជាជំនួយការស្ម័គ្រចិត្ត ជួយឱ្យនាងមានអារម្មណ៍ថា មានទំនាក់ទំនងជាមួយការងាររបស់នាង។

មិនត្រឹមតែប៉ុណ្ណោះ ពិធីករក៏បានឲ្យកាមេរ៉ា ងាកទៅរក Vivienne នៅពេលដែល Angelina កំពុងនិយាយ ដោយមោទកភាពអំពីកូនស្រីរបស់នាង។ ជាពិសេស ពិធីករថែមទាំងបានស្នើឱ្យតារាស្រីរូបនេះ ប្រាប់ព័ត៌មានលម្អិតអំពីការសហការ និងធ្វើការជាមួយកូនរបស់នាង ទៀតផង។
ក្នុងនោះដែរ តារាស្រី Angelina Jolie បានលើកឡើងថា៖
កូនខ្ញុំខំធ្វើការណាស់។ អ្វីដែលខ្ញុំចង់ប្រាប់អ្នកដែលកំពុងមើលតន្រ្តីនេះ គឺយើងបង្កើតវាអំពីគ្រួសារ។ នោះក៏ជាហេតុផលដែលខ្ញុំ និងកូនស្រីខ្ញុំ ធ្វើការជាមួយគ្នា ហើយនៅជាមួយគ្នាជាគ្រួសារ។ នៅពេលដែលខ្ញុំបានឃើញការងាររបស់ខ្ញុំ ខ្ញុំបានឱបកូនស្រីរបស់ខ្ញុំ ហើយទទួលបានរសជាតិនៃក្ដីស្រឡាញ់។
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖









