កម្សាន្ត៖ តារាចម្រៀងស្រី Rihanna បានបង្ហាញខ្លួនដ៏ទាក់ទាញ ពេលបានចូលរួមការបញ្ចាំងភាពយន្តរឿង Smurfs ជាមួយកូនប្រុសពីរនាក់ RZA និង Riot នៅទីក្រុង Los Angeles កាលពីថ្ងៃទី ១៣ ខែកក្កដា ខណៈកំពុងមានផ្ទៃពោះកូនទី ៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Rihanna បានប្រែក្លាយការចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្តថ្មីរបស់នាង ទៅជាថ្ងៃនៃគ្រួសារដ៏រីករាយ នៅពេលដែលនាងបានបង្ហាញខ្លួនជាមួយកូនប្រុសវ័យក្មេងទាំងពីរ របស់ខ្លួន។ RZA អាយុ ៣ ឆ្នាំ និង Riot អាយុ ២ ឆ្នាំ បានស្លៀកពាក់សម្លៀកបំពាក់ផ្លូវការពណ៌ស និងពណ៌ប្រផេះ រួមទាំងស្បែកជើងស្បែក។

ចំណែកឯ តារាចម្រៀងស្រី Rihanna ដែលកំពុងមានផ្ទៃពោះ បានទាក់ទាញការចាប់អារម្មណ៍ ក្នុងឈុតពណ៌សូកូឡា រួមបញ្ចូលគ្នានឹងអាវធំជាមួយនឹងរ៉ូបខ្សែពីរ។ ការរចនា បានសង្កត់ធ្ងន់លើចង្កេះរបស់តារាស្រីរូបនេះ ទោះបីជាមានក្បាលពោះធំក៏ដោយ Rihanna នៅតែអាចមានសកម្មភាពរស់រវើក និងរក្សារូបរាងដ៏ស្រស់ស្អាតរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





