កម្សាន្ត៖ Travis Kelce ដែលត្រូវបានគេស្គាល់ថា ជាមិត្តប្រុស របស់ តារាចម្រៀងស្រី Taylor Swift បានបង្ហាញពីសុភមង្គលរបស់ខ្លួន បន្ទាប់ពី មានអ្នកគាំទ្របានសរសើរ លោកថាមាន មិត្តស្រីល្អបំផុតនៅក្នុងពិភពលោក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅឯការប្រកួតវាយកូនហ្គោល American Century Championship ក្នុងរដ្ឋ Nevada កាលពីថ្ងៃសៅរ៍ អ្នកទស្សនាម្នាក់បានលើកទឹកចិត្ត Travis Kelce ជាមួយនឹងការអត្ថាធិប្បាយ បែបនេះ។ រូបលោក បានងក់ក្បាលហើយឆ្លើយថា «គំនិតល្អ»។

គួររំឮកផងដែរថា Travis Kelce និង Taylor Swift បានចាប់ផ្តើមទាក់ទងគ្នា នៅរដូវក្តៅឆ្នាំ ២០២៣។ ទំនាក់ទំនងរបស់ពួកគេ បានចាប់ផ្តើមនៅពេលដែល Travis ព្យាយាមផ្តល់ឱ្យតារាចម្រៀងនូវខ្សែដៃមិត្តភាព នៅឯកម្មវិធី Eras Tour ក្នុងទីក្រុង Kansas នៅខែកក្កដានៃឆ្នាំនោះ ប៉ុន្តែវាមិនបានសម្រេច។ បន្ទាប់ពី Travis បានចែករំលែករឿងនេះ យ៉ាងសោកសៅ នៅលើផតឃែស្ថ New Heights នោះ Taylor បានដឹងពីអារម្មណ៍របស់កីឡាករអាមេរិករូបនេះ។ ពួកគេ បានចាប់ផ្តើមជួបគ្នា មិនយូរប៉ុន្មាន Taylor បានបង្ហាញទំនាក់ទំនង ក្នុងខែធ្នូ ឆ្នាំនោះ។ Taylor បានពណ៌នាសាររបស់ Travis ថា «គួរឲ្យចាប់អារម្មណ៍» ដែលធ្វើឲ្យនាងមិនអាចព្រងើយកន្តើយបាន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








