កម្សាន្ត៖ យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា មានតារាស្រី ដែលជាតារា Kpop ជាច្រើននាក់ បានកំពុងតែជាប់នៅប្រទេសបាលី មិនអាចធ្វើដំណើរមកប្រទេសកូរ៉េបាននៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេក៏កំពុងតែស្ថិតក្រោមការស៊ើបអង្កេតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ អ្នកដែលជាប់ពាក់ព័ន្ធមានដូចជា សមាជិកក្រុម Girls’ Generation Hyoyeon, Apink Bomi, Secret Number Dita, និង អតីតសមាជិកក្រុម I.O.I Im Nayoung ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត ដែលទៅជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា ពួកគេបានធ្វើដំណើរទៅកោះបាលី ដើម្បីថតកម្មវិធីមួយគឺ Pick Me Trip ប៉ុន្ដែ នូវថ្ងៃដែលពួកគេចាកចេញ ក៏ត្រូវអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានរកឃើញថា ក្រុមការងារផលិតធ្វើការថត ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
បើទោះបីជាយ៉ាងណាក៏ដោយ បញ្ហារនេះ កើតឡើងដោយសារតែការធ្វេសប្រហែសរបស់ក្រុមការងារ ដែលមិនបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរនៅឯប្រទេសនោះ។ លើសពីនោះ ក្រុមការងារមិនបានផ្ដល់ព័ត៌មានច្បាស់លាស់ទៅកាន់ខាងផលិតកម្មនោះទេ។
យ៉ាងណាមិញ ប្រភពបានបញ្ជាក់ថា ក្រុមការងារ និង តារាស្រីទាំងអស់នេះ សរុបមានគ្នា៣០នាក់ នឹងអាចត្រឡប់មកប្រទេសកូរ៉េវិញ នៅសប្ដាហ៍ក្រោយ កំឡុងថ្ងៃទី៣ ហើយបច្ចុប្បន្ន ពួកគេកំពុងតែស្នាក់នៅសណ្ធាគារ ដើម្បីរងចាំការធ្វើ Visa ថ្មី៕
ប្រភព៖ Koreaboo