មានបញ្ហារអ្វី? Hyoyeon ក្រុម SNSD និង តារាស្រីជាច្រើននាក់ទៀត ត្រូវបានឃាត់ខ្លួននៅកោះបាលី ព្រមទាំងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធរឿង...

//s9.kh1.co/df/dfaf098e0d5f7638aab0855c48d87dcfdaa7dfe5.png
តារា & កម្សាន្ដ

 ២៦-មេសា-២០២៤ ២ល្ងាច · ១១ ថ្ងៃមុន

តារាស្រីជាច្រើននាក់ទៀត ត្រូវបានឃាត់ខ្លួននៅកោះបាលី ព្រមទាំងស្ថិតក្រោមការស៊ើបអង្កេតទៀត។

កម្សាន្ត៖ យោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា មានតារាស្រី ដែលជាតារា Kpop ជាច្រើននាក់ បានកំពុងតែជាប់នៅប្រទេសបាលី មិនអាចធ្វើដំណើរមកប្រទេសកូរ៉េបាននៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេក៏កំពុងតែស្ថិតក្រោមការស៊ើបអង្កេតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

នៅក្នុងនោះដែរ អ្នកដែលជាប់ពាក់ព័ន្ធមានដូចជា សមាជិកក្រុម Girls’ Generation Hyoyeon, Apink Bomi, Secret Number Dita, និង អតីតសមាជិកក្រុម I.O.I Im Nayoung ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត ដែលទៅជាមួយគ្នា។

រូបភាពនៅកោះបាលី
រូបភាពនៅកោះបាលី

គួរបញ្ជាក់ផងដែរថា ពួកគេបានធ្វើដំណើរទៅកោះបាលី ដើម្បីថតកម្មវិធីមួយគឺ Pick Me Trip ប៉ុន្ដែ នូវថ្ងៃដែលពួកគេចាកចេញ ក៏ត្រូវអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីអាជ្ញាធរមូលដ្ឋានរកឃើញថា ក្រុមការងារផលិតធ្វើការថត ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។

Hyoyeon
Hyoyeon

បើទោះបីជាយ៉ាងណាក៏ដោយ បញ្ហារនេះ កើតឡើងដោយសារតែការធ្វេសប្រហែសរបស់ក្រុមការងារ ដែលមិនបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរនៅឯប្រទេសនោះ។ លើសពីនោះ ក្រុមការងារមិនបានផ្ដល់ព័ត៌មានច្បាស់លាស់ទៅកាន់ខាងផលិតកម្មនោះទេ។

Bomi
Bomi

យ៉ាងណាមិញ ប្រភពបានបញ្ជាក់ថា ក្រុមការងារ និង តារាស្រីទាំងអស់នេះ សរុបមានគ្នា៣០នាក់ នឹងអាចត្រឡប់មកប្រទេសកូរ៉េវិញ នៅសប្ដាហ៍ក្រោយ កំឡុងថ្ងៃទី៣ ហើយបច្ចុប្បន្ន ពួកគេកំពុងតែស្នាក់នៅសណ្ធាគារ ដើម្បីរងចាំការធ្វើ Visa ថ្មី៕

ប្រភព៖ Koreaboo

Im Nayoung
Im Nayoung
Dita
Dita
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T