(ភ្នំពេញ)៖ ក្នុងថ្ងៃ​ ៨មីនា ជាថ្ងៃ ទិវាសិទ្ធនារី អន្តរជាតិ ខណៈដែលមានតារាចម្រៀងជាច្រើន បានបញ្ចេញនូវបទចម្រៀងរបស់ខ្លួន ដើម្បីជាការបង្ហាញ ពីតម្លៃស្រ្តី។ ក្នុងនោះផងដែរ តារាចម្រៀងប្រុស ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក៏បានបញ្ចេញ​នូវបទចម្រៀងថ្មី​របស់ខ្លួន ក្រោមចំណងជើងថា «មនុស្សស្រី» ដើម្បីជាការអបអរសាទរ ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេស​មិត្តៗនារី​។

ជាការពិត ប្រិយមិត្តទស្សនិកជន កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ទៅលើទចម្រៀងថ្មី របស់កំពូលតារាចម្រៀងសំឡេងធ្ងន់ លោក ឆាយ វីរៈយុទ្ធ ដែលមានចំណងជើង «មនុស្សស្រី» ។ តាមរយៈបទចម្រៀងមួយបទនេះ តារាប្រុសរូបនេះ បានបង្ហើរសំនៀង យ៉ាងពីរោះរណ្ដំចិត្ត បូករួមទាំងខ្លឹមសារ និងអត្ថន័យយ៉ាងល្អ បង្ហាញ​ពីការលើកកម្ពស់ស្រី និងការឲ្យតម្លៃស្រ្តី ផងដែរ​។

ទស្សនិកជន មានការកោតសរសើរយ៉ាងខ្លាំង ទៅលើបទចម្រៀង មួយបទនេះ​របស់​ លោក ឆាយ វីរៈយុទ្ធ ទាំងចម្រៀង និងអត្ថន័យ គឺពិតជា​ល្អ និងឲ្យតម្លៃស្រ្តី​យ៉ាងខ្លាំង។ មួយវិញទៀត លោកក៏បានបង្កប់នូវអត្ថន័យ បង្ហាញពីទឹកចិត្ត​របស់លោក ដែលមានចំពោះភរិយាផងដែរ​។

ចង់ដឹងថា «មនុស្សស្រី» ពីតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ពីរោះ និងបង្កប់អត្ថន័យ លើកតម្កើង​​តម្លៃស្រ្តី យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ នូវបទចម្រៀងមួយបទនេះ ទាំងអស់គ្នា៖

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ