អាចទេ អនាគត ឆាយ វីរៈយុទ្ធ អាចក្លាយជាឧកញ៉ា ដូចព្រាប សុវត្ថិ និង ខេមរៈ សិរីមន្តព្រោះតែ...

//s9.kh1.co/e7/e7d1e8a1962d7a07820f94e5005612bed02c7c06.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

វាសនាមើលមិនឃើញទេ ហ្វេនៗកំពុងតែដាក់ការសាប់អារម្មណ៍លើ ឆាយ វីរៈយុទ្ធ អាចនិងក្លាយជាឧកញ៉ានាពេលអនាគត។

កម្សាន្ត៖ ពិតណាស់ កាលពីថ្មីៗនេះ មហាជន និង​តារា​ជា​ច្រើន​បាន​សម្តែង​ការ​អបអរ​ជា​ពន់ពេក ដែល​បានឃើញ​លោក ព្រាប សុវត្ថិ ក្លាយជា​ឧកញ៉ា ក្រោម​ការ​ត្រាស់​បង្គាប់​ពី​ព្រះមហាក្សត្រ បន្ទាប់​ពី​មុន​នោះ ខេមរៈ សិរីមន្ត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ​ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន ស្រាប់តែ​ផ្តោត​លើ​តារាចម្រៀង លំដាប់​ប្រទេស​មួយ​ដួង​ទៀត គឺ​លោក ឆាយ វី​រៈ​យុទ្ធ ដោយ​មើលទៅ​លើ​គុណធម៌ សុជីវធម៌ លោក​សម​ល្មម អាច​ប្រាស្រ័យ​ងារ​ជា​ឧកញ៉ា​បាន​មិន​ទាក់​ទើរ​អ្វី​ឡើយ​។

ក្នុងនោះ មិន​ចាញ់​គេ​ប៉ុន្មាន​នោះ​ទេ ដែល ឆាយ វី​រៈ​យុទ្ធ ក៏​ឃើញ​ថា មាន​ប្រវត្តិ​ការងារ​ក្នុង​សង្គម​ច្រើន​ទាំង​ការ​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន និង​កិច្ច​ភារៈ​សំខាន់​ផ្សេង​ទៀត ដូច​ជា​ផ្នែក​ចម្រៀង តន្ត្រី​មនុស្សធម៌​មួយ​ចំនួន​ទៀត​។ អ្នកគាំទ្រ ឆាយ វី​រៈ​យុទ្ធ ចង់អោយ​អាយ​ដ​ល របស់​ខ្លួន​មាន​លទ្ធភាព​ដូច​កម្រិត​តារា​ខាងលើ​ផង​ដែរ​។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ឆាយ វី​រៈ​យុទ្ធ កំពូល​តារាចម្រៀង សំនៀង​ផ្អែម បង្កប់​អត្ថន័យ ឈឺផ្សារ​បទ​ចម្រៀង​​មួយ​ណា​ក៏​មាន​តែ​ការ​ឈឺចាប់ បាន​មានភ័ព្វ​វាសនា​រៀប​ការ​ជាមួយនឹង​កូនស្រី​អ្នកមាន​មួយ​រូប​មក​ដល់​បច្ចុប្បន្ន​នេះ លោក និង​ឧត្តម​ភរិយា​មាន​ជំនួញ​ជា​ច្រើន​នៅ​ក្នុង​ដៃ​ដូច្នេះ​ហើយ​ទើប​សាធារណជន​យល់​ថា តារាចម្រៀង​រូប​នេះ ក៏​អាច​ជា​បេក្ខភាព​ឧកញ៉ា​នៅ​ថ្ងៃ​អនាគត​មិន​ខុស​ពី​រៀមច្បង​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត នោះ​ទេ​៕

ប្រភព៖ កោះសន្តិភាព

សូមទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T