កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Son Ye Jin តែងតែធ្វើឲ្យអ្នកគាំទ្រពេញចិត្ត តាមរយៈការបង្ហោះរូបភាពថ្មីៗនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យហ្វេនៗបានតាមដាន និងយល់ច្បាស់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារាស្រី Son Ye Jin បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តសារជាថ្មី ដោយបានចែករំលែករូបភាពនៃស្លឹក four-leaf clover ដែលតារាស្រីរូបនេះ ទើបតែរកឃើញនៅក្នុងសួនច្បារផ្ទះរបស់នាង ជាមួយស្វាមី លោក Hyun Bin ។ ក្នុងនោះដែរ រូបនាងបានចែករំលែកថា៖
មិនត្រឹមតែប៉ុណ្ណោះ ភ្លាមៗ ក្រោយការបង្ហោះរបស់ Son Ye Jin ក៏ទទួលបានការចាប់អារម្មណ៍ពីសង្គមអនឡាញជាពិសេស មនុស្សជាច្រើន បានបញ្ចេញមតិបែបកំប្លែងថា Son Ye Jin មិនត្រូវការស្លឹកមួយនេះដែលមានសំណាងនោះទេ គឺដោយសារតែតារាស្រីរូបនេះ បានរកឃើញរឿងសំណាងបំផុតក្នុងជីវិតរបស់នាង គឺបានរៀបការជាមួយនឹង លោក Hyun Bin និងមានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖