សំណាងណាស់! តារាប្រុសទាំងនេះ បានប្រពន្ធទាំងពូកែរកស៊ី ទាំងស្អាត និងជាម៉ាក់ល្អ

//s9.kh1.co/d6/d65305e2d9f778797fb16d004ee89963400ef5a7.png
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អ្នកណាមិនដឹង អ្នកណាមិនលួចច្រណែននឹងសុភមង្គលគ្តារួសាររាប្រុសទាំងនេះ បានភរិយមកល្អទាំងព្រម។

កម្សាន្ត៖ ការជ្រើសរើសគូស្រករមិនប្រកាន់ពីឋានៈ ជាតិសាសន៍ឡើយ សំខាន់មនុស្សពីរនាក់ស្រលាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក។ បើនិយាយពីជីវិតគូរបស់តារាខ្មែរ គេឃើញថាមានតារាល្បីៗជាច្រើនបានសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ដោយអ្នកខ្លះបានរៀបការនឹងអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នា ខ្លះទៀតរៀបការនឹងអ្នកក្រៅរង្វង់សិល្បៈជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើលសិល្បៈករល្បីៗ ដែលសម្រេចចិត្តជ្រើសរើសភរិយាអ្នកក្រៅរង្វង់សិល្បៈ គេដឹងថាសិល្បករទាំងនោះ ពិតជាសំណាងខណៈដែលភរិយា មានទាំងចរិតល្អ រូបសម្ផស្សស្រស់សោភា ពូកែយល់ចិត្តស្វាមី ហើយថែមទាំងជាស្ត្រីដែលពូកែខាងរកស៊ីយ៉ាងជោគជ័យថែមទៀតផង។ ហើយសិល្បករដែល ជ្រើសរើសភរិយាបានយ៉ាងត្រឹមត្រូវ ប្រៀបបានជាគ្រប់ពេជ្រនោះមានដូចជា៖ 

១៖ លោក ជា វណ្ណារិទ្ធ

ពិតណាស់ ពិធីករដ៏ល្បីលោក ជា វណ្ណា បានរៀបការជាមួយភរិយាអស់ជាច្រើនឆ្នាំ ព្រមទាំងមានកូនប្រុសដល់ទៅ២គួរឲ្យក្នាញ់។ម្យ៉ាងភរិយារបស់លោក ក៏មានជំនួញក្នុងដៃ ដែលកំពុងជោគជ័យខ្លាំងផងដែរ។

លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា

២៖ លោក កែវ វាសនា

ស្របពេលដែលរៀបការរួច គេកត់សម្គាល់ឃើញថាជីវភាពរបស់តារាចម្រៀងលោក កែវ វាសនា ហាក់កាន់តែឡើង ខណៈចាប់ដៃគ្នារកស៊ីជាមួយភរិយាតាមរយៈ ការលក់ផលិតផលថែសម្រស់ រហូតជោគជ័យមានផ្ទះវីឡានៅ និងជិះឡានទំនើប។

លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា

៣៖ លោក នី រតនា 

តារាចម្រៀងវ័យក្មេងលោក នី រតនា បានរៀបការនឹងនារីអ្នកនៅក្រៅរង្វង់សិល្បៈអស់ជាច្រើនឆ្នាំ ហើយពេលនេះក៏មានចំណងដៃកូនស្រីម្នាក់ផងដែរ។ បើនិយាយពីភរិយាតារារូបនេះ គេដឹងថានាងមានមុខជំនួញក្នុងដៃ និងក្លាយជាម្ចាស់ប្រេនផ្ទាល់ខ្លួន និងកំពុងជោគជ័យមួយផ្នែកធំផងដែរ។ 

លោក នី រតនា និងភរិយា
លោក នី រតនា និងភរិយា

៤៖ លោក ឆាយ វីរៈយុទ្ធ

ប្រិយមិត្តបានដឆងរួចមកហើយថា ភរិយាតារាចម្រៀងញញឹមស្រស់លោក ឆាយ វីរៈយុទ្ធ ជាអ្នកជំនួញផ្នែកអង្ករដ៏ធំមួយក្នុងដៃហើយក៏ជាស្ត្រីម្នាក់ដែលពូកែផងដែរ។

លោក ឆាយ វីរៈយុទ្ធ និងភរិយា
លោក ឆាយ វីរៈយុទ្ធ និងភរិយា
កែវ វាសនាជា វណ្ណារិទ្ធនី រតនាឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T