ភរិយា ឆាយ វីរៈយុទ្ធ ទម្លាយខ្ទេចពីចំណងស្នេហ៍ កន្លងមកថា...(មានវីដេអូ)

//s9.kh1.co/4e/4ecb98ab05c8951a7cf77cdfd55d80441f90d846.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ជីវិតគ្រួសារទាល់តែបែបនេះទើបមានក្តីសុខ ភរិយា ឆាយ វីរៈយុទ្ធ លើកសរសើរស្វាមីពេញមាត់។

ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀងប្រុសសម្លេងពីរោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ចូលមកក្នុងជីវិត ដោយពេលនេះ កូនស្រីលោកមានអាយុក៏កាន់តែធំទៅហើយ។ ជាពិសេស ក្រោយលូតលាស់ធំជាងមុន ក្មេងស្រីរូបនេះ កាន់តែគួរឲ្យស្រលាញ់ និងជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយមានកូនស្រី តារាប្រុសរូបនេះ តែងតែថតរូបបង្ហាញពីសុភមង្គលក្នុងគ្រួសារ បង្ហោះលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។ មិនតែប៉ុណ្ណោះ បើទោះបីរវល់ជាមួយនឹងការងារច្រើនយ៉ាងណាក្ដី ក៏តារារូបនេះ នៅឆ្លៀតពេលនៅក្បែរ ភរិយា និងកូនស្រីបណ្ដូលចិត្ត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាលទៅកាន់គ្រួសារ។

ជាពិសេសជាងនេះទៅទៀតនោះគឺ កាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះក៏ត្រូវភរិយាទម្លាយនូវរឿងរ៉ាវចំណងស្នេហ៍ ថែមទាំងសរសើរស្វាមីពេញមាត់ៗ ថាលោកជាបុរស ដ៏ល្អដែលតែងតែមើលថែផ្តល់តម្លៃឲ្យភរិយា តាំងពីពេលចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ន មិនដែលធ្វើឲ្យគ្រួសារមានការខកចិត្តម្ដងណាឡើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ 
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ និងភរិយា
ឆាយ វីរៈយុទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T