ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពោរពេញដោយសមត្ថភាព កញ្ញាវីរៈ និច កាន់តែមានរូបសម្រស់កាន់តែស្អាតខ្លាំងឡើង ក្រោយកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញជាលំដាប់ ស្របពេលដែលបទថ្មីៗរបស់នាង បានចេញមកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសយុវវ័យតែម្តង។

មកទល់នឹងពេលនេះ ឃើញថាតារាស្រីរូបនេះតែងតែ ផ្លាស់ប្តូរខ្លួន លេងខ្លួនឲ្យកាន់តែស្អាតខ្លាំងឡើង មិនថាមុខមាត់ សម្លៀកបំពាក់ ឬក៏ស្ទាយតែងខ្លួនរបស់នាងនោះទេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការប្លែកអារម្មណ៍យ៉ាងខ្លាំង ក្រោយនាងបានផ្លាស់ប្តូរពណ៌សក់ថ្មី។

ដែលក្នុងនោះគឺពណ៌បែបស មាស ដែលបច្ចុប្បន្ននេះ តារាសម័យថ្មីកំពុងតែពេញនិយម នៅក្នុងបណ្តាប្រទេសនានា ព្រោះមើលទៅពិតជាប្លែក និងចាប់អារម្មណ៍ខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះរាល់តារាប្រុសស្រី ទាំងនោះក្រោយពីប្តូរពណ៌សក់បែបនេះ មុខមាត់របស់គេកាន់តែស្អាតខ្លាំងឡើងផងដែរ។

ក្រោយពីនាងបានប្តូរពណ៌សក់នេះរួច ឃើញថាមហាជនជាច្រើន ក៏បានសរសើរដល់នាងគ្រប់គ្នា ដែលមើលទៅប្លែក និងស៊ីគ្នាជាមួយនឹងមុខដ៏ស្អាតរបស់នាង មើលទៅហាក់ដូចជាជនបរទេសយ៉ាងដូច្នោះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ

កញ្ញាវីរៈ និច
កញ្ញាវីរៈ និច
កញ្ញាវីរៈ និច
កញ្ញាវីរៈ និច
វីរៈ និច ក្រោយប្តូរពណ៌សក់
វីរៈ និច ក្រោយប្តូរពណ៌សក់
វីរៈ និច ក្រោយប្តូរពណ៌សក់
វីរៈ និច ក្រោយប្តូរពណ៌សក់
វីរៈ និច ក្រោយប្តូរពណ៌សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង