ត្រៀមសម្រាលកូន វីរៈ និច ថតស្លៀកឈុតបុរាណយ៉ាងស្រស់ស្អាត

//s9.kh1.co/8f/8f83f8caff6a5310a6e99bd50a3fcd2240d537c1.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ពរពោះមកច្រើនខែ ពេលនេះ រីរៈ និច កំពុងត្រៀមខ្លួនសម្រាលកូនជាលើកដំបូង ជាពិសេសនាងបានថតស្លៀកឈុតបុរាណយ៉ាងស្អាត មុននឹងសម្រាលផងដែរ។

ភ្នំពេញ៖ ជារឿយៗ តារាចម្រៀងអ្នកនាង វីរៈ និច តែងតែបង្ហាញពីជីវិតគូរបស់នាងនឹងស្វាមីជានិច្ច។ ហើយគេសង្កេតឃើញថា ចាប់តាំងពីរៀបការមកទល់នឹងពេលនេះ នាងហាក់មានសុភមង្គល និងតែងទទួលបានការមើលថែពីស្វាមីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ទន្ទឹមនឹងចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ អ្នកនាង វីរៈ និច ក៏កំពុងពរពោះជិតគ្រប់ខែនឹងសម្រាលផងដែរ។ ម្យ៉ាងស្របពេលមានផ្ទៃពោះ តារារូបនេះ និងស្វាមី រឹតតែបង្ហាញពីស្នាមញញឹមយ៉ាងមានសេចក្ដីសុខ ខណៈជិតបានឃើញមុខសមាជិកថ្មីដែលជាកូនប្រុសដូច្នេះ។ 

តួយ៉ាង អ្នកនាង វីរៈ និច បានពរពោះអស់ជាច្រើនខែ ហើយជិតនឹងសម្រាលនោះ នាងជាមួយនឹងស្វាមី បានដឹកដៃគ្នាទៅថតរូបទុកជាអានុស្សាវរីយ៍។ ដោយរូបភាពនោះ នាងនិងស្វាមី បានតុបតែងខ្លួនស្លៀកឈុតបុរាណ មើលទៅពិតជាស្រស់ស្អាត ស្រស់សង្ហាទាំងព្រមតែម្ដង។ មួយវិញទៀត បន្ទាប់ពីអ្នកគាំទ្របានឃើញរូបនេះរួច ម្នាក់ៗបាននិយាយសរសើរប្ដីប្រពន្ធមួយគូនេះមិនដាច់ពីមាត់ឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង វីរៈ និច
  អ្នកនាង វីរៈ និច
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
និច តារាចម្រៀង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T