យ៉ាងណានៅតែស្អាត! វីរៈ និច ពរពោះជិតគ្រប់ខែឡើងដល់ ៧៨គីឡូ

//s9.kh1.co/ab/ab3e966b57389ab9cda30cabfcc46daaab7bfc5e.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ធ្លាប់តែមានរាងស្លីម ប៉ុន្តែបន្ទាប់ពីអ្នកនាង វីរៈ និច ពរពោះហើយជិតគ្រប់ខែនឹងសម្រាល ពេលនេះនាងមានទម្ងន់៧៨កីឡូ។

ភ្នំពេញ៖ អាចនិយាយបានថា ក្រោយតារាចម្រៀងអ្នកនាង វីរៈ និច រៀបការរួច នាងហាក់កាន់តែមានស្នាមញញឹម និងក្ដីសុខជាងមុន។ លើសពីនេះទៅទៀត គេតែងតែឃើញតារារូបនេះ បង្ហាញពីសុភមង្គលក្នុងគ្រួសារឲ្យហ្វេនបានឃើញជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បន្ទាប់ពីរៀបការរួច អ្នកនាង វីរៈ និច ក៏មានដំណឹងល្អសម្រាប់ក្រុមគ្រួសារ ខណៈដែលនាងមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ក្រោយពរពោះអនាគតម៉ាក់ៗសម័យថ្មីរូបនេះ រឹតតែទទួលបានការមើលថែ ថ្នាក់ថ្នមពីស្វាមីខ្លាំងជាងមុន។ 

ក្នុងនោះដែរ គេដឹងថាអ្នកនាង វីរៈ និច បានពរពោះជិតគ្រប់ខែ ហើយមានសុខភាពល្អ និងរឹងមាំផងដែរ។ ស្របពេលខិតជិតដល់ថ្ងៃសម្រាលកូន នាងឧស្សាហ៍បង្ហោះរូបពោះធំឲ្យហ្វេនបានឃើញជារឿយៗ។ មួយវិញទៀត តារាចម្រៀងរូបនេះ បានបង្ហើបប្រាប់ថា ពេលនេះនាងឡើងទម្ងន់រហូតដល់ ៧៨កីឡូឯណោះ។ ពិតណាស់ ទោះបីឡើងកីឡូ ប៉ុន្តែសម្រស់នាង នៅតែស្អាត មិនចាញ់កាលនៅក្រមុំនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
អ្នកនាង វីរៈ និច 
អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច 
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
និច តារាចម្រៀង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T