ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈជាច្រើន ក្រោយទទួលបានដំណឹងថាតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តិប មានស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង ត្រូវស្លាប់មួយចំហៀងខ្លួន កម្រើកលែងបាន ដោយសារតែជំងឺលើសឈាមធ្ងន់ធ្ងរ។

ដំណឹងមួយនេះបានធ្វើឲ្យតារាកំប្លែង នាយក្រឹម ដែលជាមេក្រុមរបស់ នាយក្តិប និងតារាកំប្លែងប៉ុន្មានរូបទៀត ក៏បាននាំគ្នាទៅចុះទៅសួរសុខទុក្ខលោកដល់មន្ទីរពេទ្យ ទាំងទឹកមុខក្រៀមក្រំ ខណៈពេលដែលកំពុងសម្រាកព្យាបាល និងធ្វើសកម្មភាពកម្រើកដៃម្ខាងមិនចង់បាន។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មិនបានទៅដោយដៃទទេរនោះដែរ ដោយលោកបាននាំគ្នាផ្តល់ជាថវិកាមួយចំនួន ដើម្បីជួយសម្រាលជីវភាព ឬប្រាក់សម្រាប់ព្យាបាលលោកបន្តទៅទៀត។

ទង្វើមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានកោតសរសើរដល់ក្រុមកំប្លែងមួយនេះ ដែលចេះជួយគ្នា ក្នុងគ្រាមានទុក្ខយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រឹម
នាយក្រឹម បានទៅសួរសុខទុក្ខនាយក្តិប
តារាកំប្លែង បានទៅសួរសុខទុក្ខនាយក្តិប
តារាកំប្លែង បានទៅសួរសុខទុក្ខនាយក្តិប
តារាកំប្លែង បានទៅសួរសុខទុក្ខនាយក្តិប
នាយក្តិប
នាយក្តិប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម