ផ្អើលទៀតហើយ ធ្លាយសកម្មភាពថត MV ដំបូង លីម តិចម៉េង ចូលរួមសុទ្ធតារាល្បី (មានវីដេអូ)

//s9.kh1.co/c9/c9cf83cd0b26683533ee56140ee202065270107d.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ធ្លាយសកម្មភាពថត MV បទដំបូងរបស់ លីម តិចម៉េង ប៉ះជាមួយតារា ៣ រូប លេចវត្តមាន នាយ កុយ និង នាយ ក្រឹម និងពេជ្រ ថៃផងដែរ។

ភ្នំពេញ៖ កាលពីថ្មីៗវីដេអូ ខ្លីៗ នៃសកម្មភាពថត MV លើកដំបូងរបស់ លីម តិចម៉េង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលបានធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក បានបន្តចែករំលែកទៅនឹង វីដេអូមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងតាមរយៈឃ្លឹបខ្លីមួយនេះ ដែលបានបង្ហាញ សកម្មភាពថតនៅទីតាំងផ្សារមួយកន្លែង អ្វីដែលចាប់អារម្មណ៍ទាក់ក្រសែភ្នែក របស់មហាជន បានធ្វើឲ្យមានការលាត់មាត់គ្រប់គ្នានោះ គឺមានវត្តមានរបស់ កំពូលតារាកំប្លែង ២ ពីររូប នាយ កុយ និង នាយ ក្រឹម ព្រមទាំង ម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ ផងដែលគឺ ពេជ្រ ថៃផងដែរ។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ លោក លីម តិចម៉េង មានការទន្ទឹមរង់ចាំយ៉ាងអន្ទះសារទៅនឹង គម្រោងបទចម្រៀងទី ១ របស់លោក ដែលផលិតកម្មរស្មី ហង្ស​ មាសបានរៀបចំជូនលោក ជាពិសេសនោះ ថានឹងមានអ្វីប្លែក នឹងទាក់ភ្នែក ក្រោយលេចមុខទៅនឹង តារាកិត្តយស ដ៏ ៣ រូបទៀតផងនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

លីម តិចម៉េង
លីម តិចម៉េង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
នាយក្រឹមនាយកុយពេជ្រ ថៃ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T