មើលទៅមានក្ដីសុខណាស់! នាយក្រឹម ធ្វើខួបកំណើតកូនស្រីភ្លោះអាយុ៥ឆ្នាំ

//s9.kh1.co/e2/e24cb0e6098e266dd7d1fb898d7a309cb8ff53ca.jpeg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២២ ៨ព្រឹក · មួយឆ្នាំមុន

ខួបកូនស្រីភ្លោះអាយុ៥ឆ្នាំ នាយក្រឹម បង្ហោះរូបជាច្រើនសន្លឹកបញ្ជាក់ពីសុភមង្គលក្នុងគ្រួសារ។

ភ្នំពេញ៖ ពិតណាស់ នាយក្រឹម ត្រូវបានគេស្គាល់ជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប ដែលពូកែវោហារ និងមានភាពកំប្លុកកំប្លែងធ្វើឲ្យមហាជនបានសើចសប្បាយ។ ម្យ៉ាងតារាជើងចាស់រូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងតែម្ដង។ លើសពីនេះទៅទៀតចាប់តាំងពីចូលសិល្បៈមកទល់នឹងពេលនេះ លោកកាន់តែមានការងារច្រើនជាបន្តបន្ទាប់ សឹងគ្មានពេលនំនេរឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាឆ្នើមផ្នែកកំប្លែងរូបនេះ គេដឹងថាបច្ចុប្បន្ន នាយក្រឹម ហាក់មានសុភមង្គលជាងមុន ខណៈមានកូនភ្លោះស្រី។ ដោយកូនភ្លោះលោក ពិតជាមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង។ មិនតែប៉ុណ្ណោះ តារារូបនេះតែងតែថតរូបបង្ហោះជាមួយកូនស្រីបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ។ 

ជាក់ស្ដែង មុននេះ នាយក្រឹម បានបង្ហោះរូបភាពថ្មីជូនពរកូនស្រីភ្លោះក្នុងថ្ងៃខួបកំណើត។ បើមើលតាមរូបភាពលោកជាមួយនឹងភរិយានិងកូនស្រីភ្លោះអាយុ៥ឆ្នាំ បង្ហាញស្នាមញញឹម បញ្ជាក់ពីភាពរីករាយផងដែរ។ ហើយរូបភាពទាំងនេះ អាចបញ្ជាក់បានថា គ្រួសារតារារូបនេះពោរពេញដោយសុភមង្គលខ្លាំងតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

នាយក្រឹម
នាយក្រឹម
នាយក្រឹម និងភរិយា
នាយក្រឹម និងភរិយា
នាយក្រឹម និងភរិយា
នាយក្រឹម និងភរិយា
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម ជាមួយភរិយា និងកូនស្រី
នាយក្រឹម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T