ទិដ្ឋភាពកម្ស.ត់ នាយក្រឹម បានទៅជូនដំណើរ នាយក្ដិប ជាលើកចុងក្រោយ

//s9.kh1.co/3c/3cde3c5237605bddc3716235310d900a581b1298.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

គឺជាមិត្តភាពដ៏ល្អមួយ នាយ ក្រឹម បង្ហាញពីទុក្ខក្រៀមក្រំ និង បានមកជូនដំណើរ នាយក្ដិប ជាលើកចុងក្រោយ បន្ទាប់ពីបែកគ្នាជារៀងរហូត

ភ្នំពេញ៖ នេះគឺជារឿងដ៏សោកស្ដាយមួយសម្រាប់ ប្រិយមិត្ត ក៏ដូចជាទស្សនិកជនជាច្រើន នៅពេលដែលបានជ្រាបពីដំណឹងម.រ.ណភាពរបស់ តារាកំប្លែង នាយ ក្ដិប ដែលបានលាចាកលោកគ្មានថ្ងៃត្រឡប់ កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បណ្ដាមិត្តរួមសិល្បៈជាច្រើន ក៏បានបង្ហាញពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅដល់ក្រុមគ្រួសាររបស់លោក ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ព្រមទាំងនៅតែធ្វើឲ្យមហាជន នឹករឮកពីភាពកំប្លុកកំប្លែងរបស់លោក នៅលើឆាក ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ចំពោះចំណងមិត្តភាពជាមួយគ្នាជាយូរឆ្នាំមកហើយ ដែលបានប្រឡូកការងារសិល្បៈរួមគ្នាកាលពីកន្លងមក នាយ ក្រឹម ក៏បានបង្ហាញក្ដីរឮក និងបានទៅចូលរួមក្នុងពិធីបុណ្យស.ព នាយ ក្ដិប ព្រមទាំងពោលពាក្យយ៉ាងអាឡោះអាល័យថា៖ 

ថ្ងៃនេះជូនដំណើរសម្លាញ់ក្តិបជាលើកចុងក្រោយ គ្មានអ្វីក្រៅពីពាក្យសោកស្តាយដែលបាត់បង់មិត្តរួមអាជីពដែលគ្មានថ្ងៃជួប។ សូមវិញ្ញាណក្ខន្ធសម្លាញ់បានទៅកាន់ឋានស្ងប់សុខ និងសូមអហោសិកម្មរាល់កំហុសខុសឆ្គងទាំងអំបាលម៉ានដែលបានលើសលស់កន្លងមក

នាយ ក្រឹម

ក្រោយពីបានឃើញបែបនេះហើយ អាចនិយាយបានថា នេះគឺជាការបង្ហាញពីក្ដីទុក្ខសោកមួយសម្រាប់ តារាកំប្លែង នាយ ក្រឹម នៅពេលដែលបាត់បង់មិត្តជាទីស្រលាញ់ បន្សល់ត្រឹមការសោកស្ដាយ ខណៈដែលលោក បានមកជូនដំណើរគ្នាជាលើកចុងក្រោយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយ ក្រឹម
នាយ ក្រឹម
នាយ ក្រឹម
នាយ ក្រឹម
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
រូបភាព ក្នុងពិធីបុណ្យស.ព
នាយក្រឹមនាយក្តឹប
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T