ភ្នំពេញ៖ កាលពីពេលថ្មីៗនេះស្រាប់តែលេចធ្លាយសារជាថ្មី ពីរឿងម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា ជាមនុស្សមិនចេះគោរពពេលវេលា នៅពេលដែលលោក ចា រិទ្ធី បានផ្តល់ឱកាសឲ្យទៅច្រៀង នៅក្នុងកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែលោកក៏មានការរវល់មិនបានទៅ។

ខណៈពេលនេះដែរ តារាចម្រៀងលោកប៊ុត សីហា ហាក់ដូចជាមិនពេញចិត្ត ក៏បានបញ្ចេញសារមួយផ្ញើទៅកាន់អ្នករិះគន់ និងចូលចិត្តជាន់ពន្លិចខ្លួន ធ្វើឲ្យប៉ះពាល់ដល់ការងារយ៉ាងខ្លាំង។

សាររបស់ប៊ុត សីហា

មិនបានប៉ុន្មានផង លោក ចា រិទ្ធី ក៏បានចេញមុខបកស្រាយភ្លាមៗលើបណ្តាញសង្គមហ្វេសប៊ុក និងបានបង្ហាញអារម្មណ៍ពិតប្រាប់ទៅកាន់តារាចម្រៀងរូបនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត ព្រោះថាដំណឹងទាំងនេះ លោកមិនបាននិយាយដោយផ្ទាល់ ប្រាប់ទៅកាន់អ្នកណានោះទេ។ ហើយរឿងដែលលោកមកយឺត និងមិនគោរពពេលវេលានោះ លោកក៏បានចាត់ទុកថាជារឿងធម្មតាទៅហើយ ព្រោះតារាជាច្រើនក៏ធ្លាប់មានបញ្ហាបែបនេះដែរ។

ដូច្នោះហើយលោក ក៏ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលមានរឿងបែបនេះដែលធ្វើឲ្យប៉ះពាល់ដល់ លោកប៊ុត សីហា ខ្លាំងបែបនេះ៕

សារពីលោកចារិទ្ធូី និយាយទៅប៊ុត សីហា
លោកចារិទ្ធូី
លោកចារិទ្ធូី
លោកចារិទ្ធូី
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា