ប៊ុត សីហា និយាយបែបនេះ ពេល ទេព បូព្រឹក្ស ប្រកាសពរពោះ

//s9.kh1.co/eb/ebb7720871eec2a4dc504523bd4c420e6df046bc.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

តារាចម្រៀង ប៊ុត សីហា ឆ្លៀតសរសើរតារាចម្រៀង ទេព បូព្រឹក្សនិង លោក ដេវីត ពេញៗមាត់ក្រោយប្រកាសដំណឹងទទួលសមាជិកថ្មី

រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយ តារាចម្រៀង ប៊ុត សីហា កំពុងមានប្រជាប្រិយភាពបន្ទាប់ពីប្រកាសខ្លួន ធ្វើជាតារាចម្រៀងឯករាជ្យវិលចូលវិថីសិល្បៈជាថ្មី ដែលត្រូវបានមហាជននិងបុគ្គលមានមុខមាត់ក្នុងសង្គមយ៉ាងច្រើន គាំទ្រការចាប់ផ្តើមថ្មីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀង ប៊ុត សីហា ឆ្លៀតសរសើរតារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េប ងួន ចាន់ដេវីត ពេញៗមាត់ ស្របពេលដែលអ្នកទាំងពីរប្រកាសទទួលបានសមាជិកថ្មី ក្រោយសេពគប់នឹងគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយរូបលោកបានប្រាប់ឲ្យដឹងថា ៖

តារាចម្រៀងម្នាក់នេះហើយ ដែលខ្ញុំគោរពរស្រលាញ់ទាំងប្តីនិងប្រពន្ធ ពេលជួបមិនដែលឆ្មើងគិតថាគាត់តួធំឬតូចទេ តែគាត់សើចញញឹមនិងរួសរាយដាក់ខ្ញុំមុនរហូតកាលនៅផលិតកម្មចាស់រួមគ្នា ទោះដឹងថាខ្ញុំមិនចេះមាត់ក៏ដោយ(អបអរសារទរ យើងដល់ពេលមានកូនចៅហើយ ចាស់ៗអស់ហើយ ទោះបីហ្វេនៗខ្លះមិនគាំទ្ររឿងតារាមានគ្រួសារឬមានកូនគឺបាត់ប្រជាប្រិយ តែអាយដលខ្ញុំក៏បង្ហាញការពិតដែរ ជូនពរអាយដល់)៕

ប៊ុត សីហា

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ទេព បូព្រឹក្ស ប្រកាសដំណឹងរីករាយទទួលសមាជិកថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលពោះខ្ទាតធំ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលនិងនាំគ្នាអបអរសាទរជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍
តារាចម្រៀង ទេព បូព្រឹក្ស និងគូស្នេហ៍
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
សំណេរលោក ប៊ុត សីហា
សំណេរលោក ប៊ុត សីហា
ទេព បូព្រឹក្សប៊ុត សីហា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T