ល្បីឡើងវិញមិនប៉ុន្មាន ប៊ុត សីហា ត្រៀមចូលរោងការ?

//s9.kh1.co/40/4078753771adaa256ed0ee36258efd2c9e6b5597.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ល្បីឡើងវិញមិនប៉ុន្មានផង ស្រាប់តែពេលនេះ តារាចម្រៀង ប៊ុត សីហា បង្ហាញមុខគូជីវិត ទម្លាយតម្រុយ ត្រៀមខ្លួនចូលរោងការឆាប់ៗ?

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងាត់អស់ច្រើនឆ្នាំ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានប្រកាសខ្លួនវិលត្រឡប់មកវិថីសិល្បៈវិញ ក្នុងនាមជាតារាចម្រៀងឯករាជ្យ មិនស្ថិតនៅក្រោមកុងត្រានឹងក្រុមហ៊ុនណាមួយឡើយ ពោលគឺចាប់ដៃជាមួយមិត្តភក្តិដើម្បីបង្កើតចម្រៀងដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះមានអតីតល្អក់កករយ៉ាងណា គ្រាន់តែដឹងថា តារាប្រុសរូបនេះដឹងកំហុស ចេះកែខ្លួនរួចនោះ មហាជននាំគ្នាគាំទ្រពេញទំហឹង នឹងការសម្រេចចិត្តវិលត្រឡប់មកវិញដូច្នេះ ជាមួយគ្នានេះ ត្រឹមតែប៉ុន្មានខែសោះ ប្រជាប្រិយភាពរបស់រូបលោក ហាក់មានសន្ទុះឡើងគួរឲ្យកត់សម្គាល់ជាខ្លាំង។

ងាកទៅមើលជីវិតគ្រួសារវិញ តាំងពីប្រកាសខ្លួនវិលត្រលប់ចូលវិស័យកម្សាន្តវិញ រូបលោកមិនធ្លាប់បានរំឭកដល់រឿងដៃគូជីវិតឡើយ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ រូបលោកទម្លាយរូបភាពគូក្នុងឈុតប្រពៃណី ដោយភ្ជាប់ជាមួយសារថា ៖គេច្បាស់លាស់អស់ហើយ ចឹងខ្ញុំសុំច្បាស់លាស់ដែរសិនបានកើតព្រោះអាយុកាន់តែច្រើនហើយ មនុស្សដែលព្រមទទួលយកយើងទាំងដឹងទាំងលឺថាប្រវត្តយើងពីមុនបែបណា យើងអាចសន្យានិងគាត់បានយ៉ាងខ្លីថា និងធ្វើឲ្យអូនសើចញញឹមឲ្យច្រើនជាង(ប៊ុត សីហា)

ប៊ុត សីហា

ជាមួយនឹងសារយ៉ាងផ្អែមល្អែម និងរូបភាពគូយ៉ាងដូច្នេះ ហ្វេនៗសង្ស័យតារាប្រុសរូបនេះ ទំនងនឹងរកដៃគូជីវិតបានថ្មីហើយ ក្រោយពេលជីវិតគូដំបូងមិនសមប្រកប ទៀតសោត មហាជននាំគ្នាអបអរសាទរ និងជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
សំណេររបស់ តារាចម្រៀង ប៊ុត សីហា
សំណេររបស់ តារាចម្រៀង ប៊ុត សីហា
ប៊ុត សីហា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T