ជាលើកទី២ ប៊ុត សីហា ត្រូវ​បាន​កម្លាំង​នគរបាល​ឃ--ាត់ខ្លួន​សារជាថ្មី ពាក់ព័ន្ធក--រណី. គ្រឿ-->ញៀ-->ន​

//s9.kh1.co/ce/ce06f48667d8a0d81859a3af10ec89277d21c72c.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២៣ ៩ព្រឹក · ៨ ខែមុន

អតីតម្ចាស់​ជ័យ​លា​ភី​លេខ​១ ក្នុងកម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ លោក ប៊ុត សីហា ត្រូវកងកម្លាំងនគរបាលឃាត់ខ្លួនសារជាថ្មី។

កម្សាន្ត៖ ម្ចាស់​ជ័យ​លា​ភី​លេខ​១ ក្នុងកម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» រដូវ​កាល​ទី​១ លោក ប៊ុត សីហា រួម​ជាមួយ​បក្ខពួក​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី ឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀន​មួយ​ចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា​ ការឃាត់ខ្លួនតារាចម្រៀងរូននេះ ធ្វើឡើងកាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោមការចុះបង្ក្រាបរបស់មន្ត្រីនគរបាល​ស្រុក​គងពិសី បានឲ្យដឹងថា មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបានចុះបង្ក្រាបភ្លាមៗដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់រួមមាន៖

ទី​០១- ឈ្មោះ ឆ​ន វល្លិ​ន ភេទ ប្រុស អាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី​។និង​ទី​០២-​ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ​២៩​ឆ្នាំ (​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​តារាចម្រៀង​ប្រឡង​ជាប់​លេខ​១ ក្នុង​កម្មវិធី​ទូរទស្សន៍​ល្បី​មួយ​) រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

គួរ​បញ្ជាក់ឡើងវិញ​ថា តារាចម្រៀងរូបនេះ ក៏ត្រូវបានឃាត់ខ្លួនម្ដងរួចទៅហើយ ពាក់ព័ន្ធនិងករណីគ្រឿងញៀននេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨កន្លងទៅ ស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ៕

ប្រភព៖ កោះសន្តិភាព

សូមទស្សនារូបភាពដូចខាងក្រោម​​​​​៖

 លោក ប៊ុត សីហា 
 លោក ប៊ុត សីហា 
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
 លោក ប៊ុត សីហា
ប៊ុត សីហា
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T