ភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែសីហា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម លោក ខាន់ ជេម កញ្ញា វីរៈ និច និង កញ្ញា សុខ ពិសី បាននាំគ្នាធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីទៅចូលរួមសម្តែងជូនបងប្អូនប្រជាជនខ្មែរនៅទីនោះ ក៏ដូចជាប្រជាជនកូរ៉េរយៈពេលមួយសប្តាហ៍។

ស្របពេលជាមួយគ្នានេះដែរ តារាទាំងនោះបានលេងខ្លួនយ៉ាងស្រស់ស្អាតក្នុងសម្លៀកបំពាក់យ៉ាងសមរម្យ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាចម្រៀងម្ចាស់បទ «ជយោ! សង្សារសុំបែកហើយ» កញ្ញា វីរៈ និច វិញ បានតែងខ្លួនយ៉ាងសាមញ្ញបំផុត នៅក្នុងចំណោមតារាផ្សេងៗទៀត។

ដោយក្នុងនោះ នាងបានជ្រើសរើសឈុតសម្លៀកបំពាក់បែបកីឡា ជាមួយនឹងស្បែកជើងប៉ាតាយ៉ាងសាមញ្ញ ឡើងយន្តហោះទៅច្រៀងនៅក្រៅប្រទេសជាលើកដំបូង ក៏ប៉ុន្តែទោះបីជានាងស្លៀកពាក់បែបនេះក្តី ក៏មើលទៅសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំងដដែរ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រសរសើរដល់នាង ទោះបីជាស្លៀកពាក់បែបណាក៏មើលទៅឃើញស៊ីវីល័យ និងទាក់ទាញពីភ្នែកអ្នកដទៃដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វីរៈ និច ពេលឡើងយន្តហោះ
វីរៈ និច ពេលឡើងយន្តហោះ
វីរៈ និច ពេលឡើងយន្តហោះ
វីរៈ និច ពេលឡើងយន្តហោះ
វីរៈ និច ពេលឡើងយន្តហោះ
វីរៈ និច ពេលឡើងយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង