ភ្នំពេញ៖ មង្គលការប្អូនស្រីរបស់អ្នកនាងចនច័ន្ទ លក្ខិណា កាលពីយប់មិញនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដែលចូលរួមជាមួយតារាកិត្តិយសជាច្រើន ដែលសុទ្ធសឹងតែតារាល្បីៗ។

ជាការពិតណាស់ សម្រស់របស់ប្អូនស្រីអ្នកនាង ក៏ស្រស់ស្អាតមិនធម្មតាដែលនៅក្នុងថ្ងៃមង្គលការ ដែលពិតជាសាកសមជាមួយនឹងស្វាមីមែនទែន។

តែបើងាកមកមើលសម្រស់បងស្រីវិញ អ្នកនាងចនច័ន្ទ លក្ខិណា នៅក្នុងមង្គលការប្អូនស្រីក៏ស្រស់ស្អាតមិនចាញ់ប្អូនដែរ ដោយនៅក្នុងនោះ ការតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ពិតជាស្រស់ស្អាត។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលបានបណ្តើរគូស្នេហ៍លោក ហេង ឡុង ទៀតនោះ មើលទៅពិតជាសាកសមនឹងគ្នាមែនទែន នេះបើតាមរូបភាពជាមួយគូស្នេហ៍ដែលនាងបានបង្ហោះកាលពីយប់មិញ។

លើសពីនេះអ្នកគាំទ្រជាច្រើន បានសរសើរដល់គូស្នេហ៍មួយគូនេះ ថាពិតជាសាកសមនឹងគ្នា និងពិតជាចង់ឲ្យពួកគេរៀបការឆាប់ៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាងចនច័ន្ទ លក្ខិណា និងគូស្នេហ៍ក្នុងថ្ងៃមង្គលប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា