ស្ថានភាព វីជេ អាណូ ធូរបន្ដិច លោកជំទាវ ចន ច័ន្ទលក្ខិណា សួរសុខទុក្ខ និងយកជំនួយពីមហាជនជាង២ពាន់ដុល្លារ

//s9.kh1.co/e5/e5bfa52ceaf76b31467d2dfbb721d17e72bb0c2d.png
តារា & កម្សាន្ដ

 ១៥-សីហា-២០២៣ ៣ល្ងាច · ៨ ខែមុន

ក្រឡេកមកមើលស្ថានភាពរបស់នាងគិតមកដល់ថ្ងៃនេះ ហាក់ធូរស្រាលផ្លូវកាយហើយ ដោយទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ រីឯផ្លូវចិត្តយើងមិនទាន់ដឹងនោះទេ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាចង់ដឹងស្ថានភាពរបស់ វីជេ អាណូ ក្រោយពីនាងកំពុងតែព្យាបាលនៅឯមន្ទីពេទ្យ ជុំវិញករណីចាក់ខ្លួនឯង២កាំបិត។ ក្រឡេកមកមើលស្ថានភាពរបស់នាងគិតមកដល់ថ្ងៃនេះ ហាក់ធូរស្រាលផ្លូវកាយហើយ ដោយទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ រីឯផ្លូវចិត្តយើងមិនទាន់ដឹងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីជេ អាណូ
វីជេ អាណូ

ទន្ទឹមនឹងនោះ ម្សិលមិញនេះ ជំទាវ ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ វីជេ អាណូ ដល់មន្ទីរពេទ្យ ហើយដោយឃើញស្ថានភាព វីជេ អាណូ លំបាកខ្លាំង ជំទាវ ចន ច័ន្ទលក្ខិណា បានជួយជាទឹកប្រាក់២០០ដុល្លារ និង បានបង្ហោះសារនៅលើហ្វេសប៊ុក អំពាវនាវឱ្យមិត្តភក្ដិក្នុងសិល្បៈ ជួយដល់ វីជេ អាណូ តាមសេចក្ដីរាប់អានអាណិតស្រឡាញ់ចំពោះគ្នា។

វីជេ អាណូ
វីជេ អាណូ

យ៉ាងណាមិញ ថ្មីៗនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា និង មិត្តៗរួមសិល្បៈ បាននាំគ្នាទៅសួរសុខទុក្ខ វីជេ អាណូ ព្រមទាំងលើកទឹកចិត្តទៅកាន់នាង។ មិនតែប៉ុណ្ណោះ លោកជំទាវ ក៏បាននាំយកនូវជំនួយ ដែលមកបានអំពី ទឹកចិត្តសប្បុរសជនខ្មែរ ម្នាក់បន្ដិចៗ សរុបជាង២ពាន់ដុល្លារទៅប្រគល់ជូនផងដែរ៕

វីជេ អាណូ
វីជេ អាណូ

ប្រភព៖ Chanlakhena Chorn

វីជេ អាណូចនច័ន្ទ លក្ខិណា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T