ប្រធានសមាគមសិល្បៈខ្មែរ ចនច័ន្ទ លក្ខិណា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដល់បុគ្គលប្រ»មា»ថកិត្តិយស ស៊ឹម ថៃណា

//s9.kh1.co/34/349ca0105bca8fe5b9ff6280982f5291fe7f1b14.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២៣ ១០ព្រឹក · ៩ ខែមុន

អ្នកនាង ចនច័ន្ទ​ លក្ខិណា ចាត់វិធានការតាមនីតិវិធីច្បាប់ ជុំវិញករណីបុគ្គលប្រមាថកិត្តិយសតារាចម្រៀង ស៊ឹម ថៃណា។

កម្សាន្ត៖ អ្នកនាង ចនច័ន្ទ​ លក្ខិណា ប្រធានសមាគមសិល្បៈខ្មែរ បានចាត់វិធានការតាមនិតិវិធីច្បាប់ដល់បុគ្គល ដែលបានប្រមាថកិត្តិយសតារា​ចមៀង ស៊ឹម ថៃណា។ ហើយកាលពីពេលយប់ថ្ងៃអាទិត្យកន្លងទៅនេះ ខណៈពេលដែលតារាចម្រៀង ស៊ឹម ថៃណា​ កំពុងច្រៀងនៅភោជនីដ្ឋានមួយកន្លែង ស្រាប់តែមានបុគ្គលម្នាក់បានជេរប្រទេចរូបនាង ស្របពេលដែលតារាចម្រៀងរូបនេះកំពុងបំពេញការងារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ភ្លាមៗនោះ ដោយមិនអាចទទួលយកនៅទង្វើបែបនេះ តារាចម្រៀង ស៊ឹម ថៃណា បានឡាយវីឌីអូនិយាយពីហេតុការណ៍ទាំងទឹកភ្នែក ដែលរូបនាងមិនអាចទទួលយកនូវទង្វើ ដែលបុគ្គលនោះធ្វើដាក់ខ្លួន។

តារាចម្រៀង ស៊ឹម ថៃណា
តារាចម្រៀង ស៊ឹម ថៃណា

ដោយមិនបង្អង់យូរ អ្នកនាង ចនច័ន្ទ​ លក្ខិណា ដែលត្រូវបានគេស្គាល់ថា ជាប្រធានសមាគមសិល្បៈខ្មែរ បានចេញសារភ្លាមៗ  ឲ្យបុគ្គលរូបនោះចេញមុខមកដោះស្រាយ ដោយទទួលបានសំណូមពរពីតារាចម្រៀង ស៊ឹម ថៃណា ថា​ឲ្យបុគ្គលរូបនោះមកសូមទោសនៅចំពោះមុខខ្លួន ដើម្បីបញ្ចប់ទង្វើមាក់ងាយស្រ្តីដូច្នេះ។

អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា

អ្នកនាង ចនច័ន្ទ​ លក្ខិណា បានទុកពេល ២៤ ម៉ោង ដើម្បីឲ្យបុគ្គលរូបនោះចេញមុខដោះស្រាយដើម្បីបញ្ចប់រឿង។ ប៉ុន្តែមកទល់ពេលនេះហាក់ពុំទាន់មានការឆ្លើយតបណាមួយ ពីបុគ្គលម្នាក់នោះឡើយ។ ដើម្បីជាការឆ្លើយតបនូវទង្វើអសីលធម៌បែបនេះ អ្នកនាង ចនច័ន្ទ​ លក្ខិណា បាននឹងកំពុងស្នើទៅក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់រឿង៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
អ្នកនាង ចនច័ន្ទ​ លក្ខិណា
ចនច័ន្ទ លក្ខិណាសឹុម​ ថៃណា
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T