ផ្ទុះការចាប់អារម្មណ៍ពេលបណ្តាញសង្គម តារាជើងចាស់ទាំង ៣ ដួងនេះ ជាអ្នកកំដរកូនក្រមុំ រោងការ លី ម៉ារីណា

//s9.kh1.co/50/502542ced227b8b79c0c9496d10fee3e27d79b11.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២៤ ៣ល្ងាច · ៣ ខែមុន

អ្នក​កំដរ របស់តារាស្រីរូបនេះ សុទ្ធសឹងតែក្នុងវិស័យសិល្បៈ ដែលត្រូវបានស្គាល់ មានដូចជា ​តារា​ជើងចាស់ ចន ច័ន្ទលក្ខិណា សារាយ សក្ខណា និង កែវ ពេជ្រពិសីជាដើម។

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែមករា នេះ តារាសម្តែងចាស់វស្សា លី ម៉ារីណា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាង​សាមញ្ញ​ តែ​មានភាពកក់ក្តៅ​ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញ​ខ្លួន​​ក្នុងឈុតប្រពៃណី ធ្វើឲ្យមើលឃើញ ជាមួយសាច់សខ្ចី អាវប៉ាក់ឌិន ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា ​អាច​ដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។

អ្វីដែលចាប់អារម្មណ៍ ក្នុងថ្ងៃវិសេសវិសាលមួយនេះ ត្រូវបានឲ្យដឹងថា អ្នក​កំដរ របស់តារាស្រីរូបនេះ សុទ្ធសឹងតែក្នុងវិស័យសិល្បៈ ដែលត្រូវបានស្គាល់ មានដូចជា ​តារា​ជើងចាស់ ចន ច័ន្ទលក្ខិណា សារាយ សក្ខណា និង កែវ ពេជ្រពិសីជាដើម។

ក្រោយពីឃើញបែបនេះមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មានការកោតសរសើរជាខ្លាំង ទៅនឹងសម្រស់អ្នកកំដរកូនក្រមុំ សុទ្ធសឹងតែ រូបឆោមស្រស់ស្អាត ថ្លៃថ្នូរ រមទម ពិតជាស៊ីគ្នាខ្លាំង ទៅនឹង កូនក្រមុំតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សារ៉ាយ សក្ខណាចនច័ន្ទ លក្ខិណាកែវ ពេជ្រពិសីលី ម៉ារីណា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T