ភ្នំពេញ៖ អ្នកនាងចន ច័ន្ទលក្ខិណា ជាតារាសម្តែងស្រី និងជាពិធីការិនី ដ៏ល្បីមួយរូបកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្នតារាស្រីរូបនេះ ហាក់ដូចជាមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈមែនទែន ដែលរកពេលសម្រាកមិនចង់បាន តែទោះបីជាការងារច្រើនក្តី ក៏សម្រស់តារារូបនេះនៅតែស្រស់ស្អាតដដែល។ 

អ្នកនាងចន ច័ន្ទលក្ខិណា

ទន្ទឹងនឹងនេះ គណនីហ្វេសប៊ុករបស់គូស្នេហ៍របស់អ្នកនាង បានបញ្ចេញនូវសារមួយដែលរៀបរាប់ពីភាពមមាញឹកនៅក្នុងការងាររបស់អ្នកនាង និងខិតខំធ្វើការងារ ដែលពុំមានពេលវេលាសម្រាប់ខ្លួនឯង។

ដោយក្នុងនោះ លោកបានលើកឡើងថា៖ «បើសូម្បីតែ១ម៉ោងគ្មានសំរាប់ខ្លួនឯងប្រឹងយកទៅណា? លុយហ្នឹងមិនអាចព្យាបាលជំងឺបានទេ ផ្ញើរជាពិសេសទៅអ្នកស្រី ចនចន្ទ័»។

សារមួយនេះបញ្ជាក់ថា អ្នកនាងពិតជា ខិតខំធ្វើការងារបែបនេះ សូម្បីតែរកពេលទំនេរគ្មាន ទើបធ្វើឲ្យគូស្នេហ៍របស់នាងនិយាយចេញបែបនេះ៕ 

អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍
អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍
អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍
អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍
សារដែលគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា