ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងទាំងពីរដួង កំពុងតែប្រជ្រៀតចូលក្នុងទីផ្សារសិល្បៈ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។

នៅក្នុងនោះគឺ ម្ចាស់ពានរង្វាន់ The Voice Kids ប្អូនប្រុសពេជ្រ ថៃ និងឡុង លីគ័ង្គ ដែលមិនបានទទួលជ័យលាភីក្នុងការប្រកួត ក៏ប៉ុន្តែប្អូនហាក់ដូចជាមានទីផ្សារច្រើនមិនចាញ់ម្ចាស់ពានរង្វាន់ប៉ុន្មាននោះទេ។

ដោយឡែកកាលពីថ្មីៗនេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង សូ ដានីតា បានបង្ហោះវីដេអូច្រៀងរបស់ប្អូនប្រុសទាំងពីរ នៅក្នុងកម្មវិធីមួយ ដោយប្អូនបានលើឡើងនូវបទ «ស្ទឹងត្រែងបងអើយ» មកបកស្រាយ។

តាមរយៈវីដេអូមួយនេះ គេឃើញថា ប្អូនទាំងពីរស្រែកច្រៀងខ្លាំង សម្លេងមិនចាញ់គ្នាប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់អ្នកទាំងពីរ នៅពេលច្រៀងបទមួយនេះពិតជាពិរោះមែនទែន ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសឡុង លីគ័ង្គ
ប្អូនប្រុសពេជ្រ ថៃ និងឡុង លីគ័ង្គ ច្រៀងនៅក្នុងរោងការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ