ប៉ុន្មានឆ្នាំសោះ ឡុង លីគ័ង ប្រែប្រួលធំសន្ធឹក

//s9.kh1.co/0d/0d1e219ffb49ae78ebbd14aa2f9a028dc033aa3a.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ប៉ុន្មានឆ្នាំសោះ កន្លងផុតទៅ សម្រស់តារាចម្រៀងវ័យក្មេង ឡុង លីគ័ងរ ខ្ពស់ឡើងសង្ហាតែម្តង។

ភ្នំពេញ៖ វាជាការពិត សព្វថ្ងៃ តារាវ័យក្មេង ដែលជា អតីតបេក្ខជនកម្មវិធី The Voice Kid Cambodia ឡុង លីគ័ង តែងតែទទួលការចាប់អារម្មណ៍ តាមរយៈបទចម្រៀងចេញមកហូរហែរ ជាមួយសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែល បើតាមរយៈ រូបសម្រស់របស់តារាប្រុសវ័យក្មេងក៏ប្រែប្រួលខ្លាំងគួរសម ជាកស្តែង នៅគណនីផ្ទាល់ខ្លួនរបស់ ឡុង លីគ័ង បានធ្វើការបង្ហោះ រូបភាព ២ សន្លឹក ថតជាមួយ តារា វី ឌីណែត កាលពី ២០១៨ ប្រៀងនឹង នាពេលបច្ចុប្បន្ន ២០២២។

ក្នុងនោះផងដែរ​ គេត្រូវបាន កត់សម្គាល់ថា កម្ពស់ កាលចូលច្រៀងដំបូងហើយ ពេលនេះស្ទើរប្រែប្រួលខ្លាំង ក៏ដូចជារូបសម្រស់ ដោយក្នុងនោះ កម្ពស់កាលពី ២០១៨ ត្រឹមតែ កតារា វី ឌីណែត តែប៉ុណ្ណោះ ក៏ប៉ុន្តែ ដល់ឆ្នាំ ២០២២ ឡុង លីគ័ង បែរជាលូតខ្ពស់ ធំឡើង ខ្ពស់ជាតារាស្រីនេះតែម្តង ដោយ តារាប្រុសរូបនេះ ក៏បាន បង្ហោះខ្លឹមសារដូច្នេះថា៖ 

2018 Vs 2022 តាមទាន់កំពស់បងណែតហេីយ​ នៅឡេីយភាពជោគជ័យ​ មិនទាន់អាចធ្វេីបានដូចបងស្រី​ តែទោះជាយ៉ាងណា​ ប្អូននឹងខិតខំបន្តទៀត

ឡុង លីគ័ង

សូមទស្សនារូបភាពខាងក្រោម៖

បច្ចុប្បន្ន
បច្ចុប្បន្ន
កាលពី ២០១៨
កាលពី ២០១៨
វី ឌីណែតឡុង លីគ័ង្គ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T