មិនសរសើរមិនបាន ក្មេងមែន តែ ឡុង លីគ័ង្គ មានទឹកចិត្តសប្បុរសបែបនេះទៅហើយ

//s9.kh1.co/0c/0c03140b5e279c43bd70a9ab1e2c9444e5e6f993.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្មេងមែនតែ ឡុង លីគ័ង្គ មានទឹកចិត្តប្រពៃ សប្បុរសណាស់ ដោយបានបរិច្ចាគថវិការផ្ទាល់ខ្លួនដល់បងប្អូន កុមាររងគ្រោះ ដោយការរំ.លោ.ភ បំពាន។

ភ្នំពេញ៖ ពិតណាស់ ក្រោយកសាងឈ្មោះកាន់តែល្បីៗល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះអតីតបេក្ខភាព The Voice Kids ប្អូនប្រុសឡុង លីគ័ង្គ កាន់តែមានប្រជាប្រិយភាពស្ទុះកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលបានឡើងឆាក ថតរឿងផ្សេងៗជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការសរសើរចំពោះទឹកចិត្តរបស់ប្អូនប្រុសគ្រប់គ្នា ក្រោយមានទឹកចិត្តល្អ បានជួយដល់អ្នកដទៃដែលកំពុងតែលំបាកយ៉ាងប្រពៃ ទោះខ្លួនមានវ័យក្មេងយ៉ាងណាក្តី ក៏ប៉ុន្តែទឹកចិត្តពិតជាល្អប្រពៃ។

ដោយក្នុងនោះប្អូនបាននាំយកថវិកាមួយចំនួន ជួយទៅដល់ជនរងគ្រោះ បងប្អូនដែលរងគ្រោះដោយការរំលោភបំពាន។ ជាមួយគ្នានេះ មិនមែនត្រឹមតែជួយថវិការទេ តែទង្វេីររបស់ តារាវ័យក្មេងរូបនេះ បានជួយព្យាបាលជម្ងឺផ្លូវចិត្តដល់កុមារី តូចៗដែលកំពុងតែភ័យ និង ខ្លាច មនុស្សប្រុស ទៀតផង ។

តាមរយៈទឹកចិត្តដ៏ល្អរបស់ប្អូនប្រុសបានធ្វើឲ្យមហាជនជាច្រើន ពិតជាសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តដ៏ល្អប្រពៃ សម្រាប់ការជួយដល់អ្នកលំបាកបែបនេះ ទាំងដែលខ្លួននៅក្មេងប៉ុណ្ណឹងសោះនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T