សរសើរណាស់! ក្លាយជាតារាល្បីទាំងវ័យក្មេង ឡុង លីគ័ង្គ នៅតែប្រើជីវិតយ៉ាងសាមញ្ញ

//s9.kh1.co/38/38e4e8920c5897d196ff6f367b22b20589caee6e.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ឡុង លីគ័ង្គ សព្វថ្ងៃរូបគេ កំពុងមានប្រជាប្រិយភាពខ្លាំងមិនណយនោះឡើយ ដោយសារតែគេនៅក្មេងមែន តែពោរពេញដោយសមត្ថភាពតែម្ដង។

តាកែវ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ឡុង លីគ័ង្គ ចាប់តាំងពីឈានជើងចូលប្រឡងក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ រហូតគេបានក្លាយជាតារាចម្រៀងមកដល់បច្ចុប្បន្ន សន្ទុះនៃការគាំទ្ររបស់គេ ក៏មានច្រើនខ្លាំងមិនធម្មតានោះឡើយ ហើយការងារសិល្បៈរបស់គេ ពីមួយថ្ងៃទៅមួយថ្ងៃក៏មមាញឹកច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងការងារសិល្បៈជោគជ័យទាំងវ័យក្មេងបែបនេះ បើងាកមកមើលពីជីវិតឯកជនរបស់តារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តតាកែវរូបនេះវិញ យើងឃើញថា លីគ័ង្គ នៅតែរស់នៅប្រើជីវិតយ៉ាងសាមញ្ញនៅឯស្រុកកំណើតដដដែល ខណៈពេលនេះរូបគេមានឈ្មោះល្បីល្បាញពិតមែន។

ក្នុងនោះទៀតសោត ថ្មីៗនេះ លីគ័ង្គ ទើបតែបានបង្ហោះរូបភាពមួយចំនួន បង្ហាញពីការរស់នៅបែបស្រុកស្រែរបស់គេ ដោយរូបគេបានទៅធ្វើការដកស្ទូងស្រូវនៅឯក្នុងស្រែជាមួយជីដូន ស្លៀកពាក់យ៉ាងសាមញ្ញៗ ធម្មតាៗខ្លាំងមែនទែន ប៉ុន្តែរូបភាពបង្ហាញពីជីវិតបែបនេះ មើលទៅក៏មានក្ដីសុខម្យ៉ាង ហ្វេនៗឃើញសរសើរសឹងគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
រូបថ្មី ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T