សាមញ្ញ តែមិនធម្មតា វណ្ណដា ដឹកដៃគូស្នេហ៍ចូលរោងការរបស់បងប្រុសយ៉ាងសង្ហារ

//s9.kh1.co/27/27f34b0ded39800689e11856775862299d7020c4.png
តារា & កម្សាន្ដ

 ២៥-មេសា-២០២៤ ១០ព្រឹក · ៩ ថ្ងៃមុន

វណ្ណដា ដឹកដៃគូស្នេហ៍ចូលរោងការរបស់បងប្រុសយ៉ាងសង្ហារ។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា តារារ៉េបដ៏ល្បីល្បាញដែលជាគ្រាប់ពេជ្រកម្ពុជា លោក វណ្ណដា មានបងប្រុសម្នាក់ ឈ្មោះថា ម៉ាន់ វណ្ណឌី ដែលថ្ងៃនេះផងដែរ គឺជាថ្ងៃមង្គលការរបស់លោក។ ជាពិសេស មុនថ្ងៃការមួយថ្ងៃ វណ្ណដា បានបង្ហាញការអបអរទៅកាន់បងប្រុសរបស់លោកយ៉ាងកក់ក្ដៅផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វណ្ណដា 
វណ្ណដា 

ក្រឡេកមកមើលថ្ងៃមង្គលការក្នុងថ្ងៃនេះផ្ទាល់ ដែលត្រូវនឹងថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៤ គេឃើញអ្នកលេងបណ្ដាញសង្គមបានបង្ហោះរូប លោក វណ្ណដា ក្នុងឈុតបុរាណ ពណ៌ទឹកប៊ិច យ៉ាងសង្ហារ អង្គុយក្នុងរោងការ និយាយលេងជាមួយញាតិមិត្តមីងៗ។

បងប្រុសវណ្ណដា និង ភរិយា
បងប្រុសវណ្ណដា និង ភរិយា

មិនតែប៉ុណ្ណោះ វណ្ណដា បានបង្ហាញខ្លួនយ៉ាងសាមញ្ញ ជាមួយនឹងគូស្នេហ៍របស់លោក កញ្ញា ឡូរិន ដែលរូបនាងក៏តុបតែងខ្លួនយ៉ាងសាមញ្ញដែរ។ ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ ក្រោយពីឃើញរូបភាពទាំងនេះហើយ ក៏បានចូលខមិនសរសើរគ្រប់ៗគ្នា៕

ប្រភព៖ ម៉ាណា មង្គល សំអាងការ

វណ្ណដា
វណ្ណដា
វណ្ណដា និង ឡូរិន
វណ្ណដា និង ឡូរិន
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា និង ឡូរិន
វណ្ណដា និង ឡូរិន
វណ្ណដា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T