អាមេរិក៖ ថ្មីៗនេះកាលពីថ្ងៃទី២ខែឧសភាកន្លងទៅ Jennie ត្រូវបានគេប្រទះឃើញថាបានធ្វើដំណើរទៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទាក់ទងនឹងការងារខាងក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះនាថ្ងៃទី៥ខែឧសភា Jennie បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ស្ញើចសរសើរម្ដងទៀត ក្រោយពីបង្ហាញខ្លួនក្នុងរ៉ូបរឹបរាងពណ៌ខ្មៅសម្រុងខ្លីត្រឹមពាក់កណ្ដាលភ្លៅ បញ្ចេញភ្លៅនិងជើងស្រឡូនសខ្ចី ដោយផ្នែកខាងក្រោយគឺវាលខ្នងហើយខាងលើវិញគឺបញ្ចេញស្មា ផងដែរ។
ក្នុងរូបភាពនេះ គេឃើញនាងបានពាក់ស្បែកជើងកែងពណ៌ក្រហមឆើតខ្លាំងណាស់ និងពាក់វ៉ែនតាខ្មៅ ចំណែកសក់វិញក៏គាបត្រង់ទម្លាក់មកមុខ ដោយពុះសក់ចំកណ្ដាល មើលទៅពិតជាស្រស់ស្អាតនិងសមជាកូនស្រីអ្នកមកពីត្រកូលស្ដុកស្ដម្ភពិតៗ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា Jennie ទៅញ៉ូវយ៉កក្នុងគោលបំណងអ្វីនោះឡើយ៕
ប្រភព៖ twitter