ភ្នំពេញ៖ បវរកញ្ញា Miss Universe Cambodia កញ្ញា ប៊ី សុធារី ដែលជាតំណាងឲ្យប្រទេសកម្ពុជា បានចូលរួមនៅក្នុងការប្រកួតដែលប្រព្រឹត្តទៅបណ្តើរៗទៅហើយ បើនិយាយពីសម្រស់របស់កញ្ញាវិញ ពិតជាស្រស់ស្អាត ជាពិសេសនៅពេលញញឹមតែម្តង។

ទន្ទឹមនឹងនេះក៏មានការគាំទ្រជាច្រើន ពីប្រទេសយើង និងផ្តល់កម្លាំងចិត្តជូនទៅដល់កញ្ញាផងដែរ ដើម្បីឲ្យបានទទួលជោគជ័យនៅលើឆាកអន្តរជាតិមួយនោះ។

យ៉ាងណាមិញ កញ្ញា ប៊ី សុធារី ត្រូវបានទទួលការជ្រើសរើស នឹងចូលរួមប្រកួតលេងហ្គេម ជាមួយនឹងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានប្រទេស ឥណ្ឌា មុិកស៊ីកូ និងបាបេដូស ដែលមានអ្នកទស្សនាជុំវិញពិភពលោក។

នេះបើផ្អែកតាមទំព័រហ្វេសប៊ុករបស់ MISS Cambodia Beauty Pageant បានរៀបរាប់ថា៖ «បវរកញ្ញាចក្រវាលកម្ពុជាពោរពេញដោយទំនុកចិត្ត បន្ទាប់ពីបានត្រៀមខ្លួនរយ:ពេល១ឆ្នាំ សុធារីបវរកញ្ញាចក្រវាលកម្ពុជាបានបង្ហាញពីភាពរស់រាយរាក់ទាក់ ការតុបតែងខ្លួន នឹងទំនុកចិត្តខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសផ្សេងៗ ជាសេសសុធារីត្រូវបានជ្រើសរើសដោយបវរកញ្ញាចក្រវាលដើម្បីលេងហ្គេមជាមួយប្រទេស ឥណ្ឌា ម៉ិកស៊ីកូ និងបាបេដូសដែលមានអ្នកទស្សនាជុំវិញពិភពលោក។ នេះគឺជាផ្នែកមួយដែលជួយផ្សព្វផ្សាយបវរកញ្ញាកម្ពុជា នឹងប្រទេសកម្ពុជាឲ្យគេស្គាល់កាន់តែច្រើន។ សុធារីនឹងខំធ្វើឲ្យបានល្អសម្រាប់ការប្រកួតដ៏ធំ។ សូមបន្តគាំទ្រ សូមអរគុណ!» ៕

Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី
Miss Universe Cambodia កញ្ញា ប៊ី សុធារី ជាមួយនឹងបណ្តាប្រទេសដទៃទៀត
Miss Universe Cambodia កញ្ញា ប៊ី សុធារី
សាររបស់ទំព័រហ្វេសប៊ុករបស់ MISS Cambodia Beauty Pageant

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី