ថ្មីចែស!​ គ្រាន់តែសង្សារនារីម្នាក់ថតរូបជាប់ ប៊ី សុធារី យុវតីមួយរូបឆាតទៅនាងថា ចង់ឲ្យដៃសង្សារខ្លួនទៅវិញ

//s9.kh1.co/92/92d41f8b0e1c4de25553aa4aff51c0359628188c.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

មិនទុកយូរ ក្រោយមានគេថាខ្លួនចង់ឲ្យដៃសង្សារគេ ប៊ី សុធារី ឆ្លើយតបវិញផាំងៗ ដាក់ចំៗវិញតែម្ដង។

ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ប៊ី សុធារី ជាបវរកញ្ញា Miss Charm Cambodia ដែលនាងទើបតែបញ្ចប់ការប្រកួតលើឆាកអន្តរជាតិនាពេលថ្មីៗនេះ។ លើសពីនេះទៅទៀត តារារូបនេះធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិ និងមានបទពិសោធន៍ច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះមានយុវតីម្នាក់បានធ្វើឲ្យកញ្ញា ប៊ី សុធារី ហួសចិត្តយ៉ាងខ្លាំង ខណៈនារីម្នាក់នោះ មានចោទទៅលើនាងថាចង់ដណ្ដើមសង្សារខ្លួន។ ក្នុងនោះដែរ តារាស្រីរូបនេះមិនទុកយូរ ក៏និយាយតបតវិញភ្លាមៗថា៖ 

គេណាអូន សង្សារអ្នកណាដែរ? ហើយបងទៅឲ្យដៃគេម៉េចខ្លះអូន? សុំមើលភស្តតាងបន្តិចមើល? បើបងអត់បានធ្វើអ្វីផង បងម៉េចដឹង ទាល់អូនឯងបញ្ជាក់បងឲ្យច្បាស់សិនថាបងទៅធ្វើអ្វីដាក់អ្នកណា? កន្លែងណា? ម៉ោងណា? អូនឯងបញ្ជាក់ឲ្យច្បាស់ៗមក ព្រោះcommentអូនឯងគេហៅ comment មិនពិតបរិហាកេរ្ដិ៍ បងអាចប្ដឹងអូនឯងបាន ចឹងមុននិយាយអី សុំឲ្យច្បាស់តិច ហើយពេលខ្លះរឿងខ្លះកុំមើលតែម្ខាង ប្រយ័ត្នមានរឿងដោយសារការដឹងមិនច្បាស់។ អ៊ូ! ឲ្យតែគេថតជាប់នរណាម្នាក់ដឹងតែគេទាក់ទងគ្នាមែនអូន? ហើយបងទៅមើលប្រាសាទនឹងខុសដែរមែន? ហើយអូនឯងសង្សារគាត់មែន? ចាំមើលបងឆាតសួរគាត់សិនចឹង ព្រោះគាត់ពួកម៉ាកប្អូនប្រុសបង។

សម្ដី ប៊ី សុធារី

គួរបញ្ជាក់ផងដែរថា មុននេះកញ្ញា ប៊ី សុធារី បានបង្ហោះសរសេរCaption បែបលេងសើចថា«Single ធ្វើអ្វីក៏បាន» ទើបយុវតីរូបនេះ ចូលទៅComment និយាយថាតារារូបនេះ ចង់ឲ្យដៃសង្សារខ្លួនយ៉ាងដូច្នេះ។ ប៉ុន្តែបើតាមការបកស្រាយពីតារារូបនេះ រូបនាងគ្រាន់តែត្រូវគេថតរូបជាប់ដោយចៃដន្យប៉ុណ្ណោះ ម្យ៉ាងបុរសម្នាក់នោះ ក៏ជាមិត្តភក្ដិប្អូនប្រុសនាងផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
កញ្ញា ប៊ី សុធារី 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ប៊ី សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T