មុនវគ្គផ្ដាច់ព្រ័ត្រ គូស្នេហ៍ ប៊ី សុធារី និយយាយបែបនេះ ព្រោះមិនចង់ឲ្យហ្វេន ដាក់សម្ពាធឲ្យនាង

//s9.kh1.co/03/030b6099313f94393214453e35f4a4ee8ed68885.jpeg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២៣ ១ល្ងាច · មួយឆ្នាំមុន

រកណាបានគូស្នេហ៍យល់ចិត្តដូច្នេះ ដោយសារខ្លាច ប៊ី សុធារី រងសម្ពាធ ទើបលោកនិយាយបែបនេះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតបវរកញ្ញាចក្រវាឡឆ្មាំ២០១៧កញ្ញា ប៊ី សុធារី ទើបចេញទៅប្រកួតក្នុងកម្មវិធី Miss Charm 2023 នៅឯប្រទេសវៀតណាម។ ដោយកម្មវិធីមួយនេះ ធ្លាប់បានពន្យាពេលការប្រកួតអស់ជាច្រើនឆ្នាំ ទើបតែបើកការប្រកួតវិញ នៅដើមឆ្នាំ២០២៣នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបវរកញ្ញា Miss Charm កម្ពុជា កញ្ញា ប៊ី សុធារី ចេញទៅប្រកួត មានមហាជនជាច្រើន បានជូនពរ និងរំពឹងទុកថានាងអាចទទួលតំណែងល្អណាមួយពីកម្មវិធី។ ប៉ុន្តែកាលពីម្សិលមិញនេះ ដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ នាងមិនបានចូលTopឡើយតែក៏ទទួលបានពានរង្វាន់ឈ្នះឈុតតំណាងជាតិដែលល្អដាច់គេ ពីកម្មវិធី Miss Charmផងដែរ។ 

លើសពីនេះទៅទៀត មុនវគ្គប្រកួតផ្ដាច់ព្រ័ត្រ Miss Charm មកដល់ គេចាប់អារម្មណ៍ឃើញការបង្ហោះសារពីគូស្នេហ៍កញ្ញា ប៊ីសុធារី ដោយលោកបានសរសេរក្នុងន័យលើកទឹកចិត្តដូច្នេះថា៖ 

ថ្ងៃនេះក្រោកពីដេកមកបុកពោះណាស់ ខ្ញុំមិនសង្ឃឹមខ្ពស់ពេកទេ ព្រោះទៅមើលផ្ទាល់ថ្ងៃ Preliminaryហើយ សមឆាកកាលពីម្សិលមិញ ម្នាក់ៗខ្លាំងៗណាស់។ តែខ្ញុំជូនពរឲ្យកម្ពុជាយើងបានលទ្ធផលល្អ សូមគ្រប់គ្នាកុំរំពឹងពេក ព្រោះប្រសិនបើ សុធារី ប៊ី មិនទទួលបានលទ្ធផលដូចគ្រប់គ្នារំពឹង អ្នកទាំងអស់គ្នានឹងដាក់សម្ពាធឲ្យគាត់ គាត់បានខិតខំហើយ។ តាំងពីចាប់ផ្ដើមយើងហត់ច្រើនហើយ អ្នកលូកដៃមកជួយក៏មិនច្រើនដែរ តែបងៗដែលបានជួយគឺគាត់ពិតជាជួយអស់ពីចិត្ត យើងក៏ពុំមែនជាអ្នកមានលុយច្រើនទេយើងសុទ្ធតែត្រៀមគ្រប់យ៉ាងតាមលទ្ធភាពដែលយើងមាន ហើយអាចធ្វើទៅបាន។ ពិតណាស់ វាមិនអាចPerfectទេ សង្ឃឹមថាយល់ អរគុណដោយក្ដីគោរព៕ 

សម្ដីគូស្នេហ៍ ប៊ី សុធារីប៊ី

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
កញ្ញា ប៊ីសុធារី
រូបភាព
រូបភាព
ប៊ី សុធារី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T