មិនបន្ធូរដៃ ទោះមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យបវរកញ្ញា ប៊ី សុធារី នៅពោលពាក្យបែបនេះ ក្រោយចូលប្រកួត Miss Grand កម្ពុជាឆ្នាំនេះ មានសុទ្ធជើងខ្លាំង

//s9.kh1.co/0c/0ce5d2fc9219240b8c4927699c3672c5808a92f4.jpg
តារា & កម្សាន្ដ

 ១០-មករា-២០២៤ ៣ល្ងាច · ៤ ខែមុន

បន្ទាប់ពីបង្ហោះរូបភាព ក្នុងនាមជាបេក្ខភាពប្រកួត Miss Grand នៃខេត្ដ កំពង់ឆ្នាំង២០២៤ ស្រាប់តែ ប៊ី សុធារី លើកឡើងបែបនេះថា...

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកញ្ញា ប៊ី សុធារី បានឈានជើងចូលរួមប្រកួតលើវិស័យបវរកញ្ញា លើសពីនេះទៅទៀត នាងក៏មានបទពិសោធន៍ប្រកួតក្នុងកម្មវិធីបវរកញ្ញាលំដាប់អន្តរជាតិជាច្រើនផងដែរ។ ជាពិសេស បវរកញ្ញារូបនេះ នាងទើបបញ្ចប់ការប្រកួតក្នុងកម្មវិធី Miss Charm 2023 កាលពីកន្លងទៅថ្មីៗនេះទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជនរាល់គ្នា ​មានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីថ្មីៗនេះ​នៅគណនីហ្វេសប៊ុកជាផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលបានរៀបចំតុបតែងខ្លួន ក្នុងរ៉ូបខ្លីពណ៌ខៀវរឹបរាង ដែលបានបញ្ចេញរាងឡើងខ្ងង់ ជាពិសេសនោះ ជើងដ៏វែងស្រឡូន មើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់។   

ប៉ុន្តែ អ្វីដែលគេចាប់អារម្មណ៍នោះ នៅក្នុងComment ដែលនាងបានលើកឡើងឆ្លើយតបនឹងហ្វេនថា៖ 

សិស្សច្បងនេះ ក៏ញញើតសិស្សប្អូនដែរ ពួកគាត់ខ្លាំងៗណាស់អូន បងមិនធ្វេសប្រហែសដាច់ខាត។

ប៊ី សុធារី​ 

យ៉ាងណាមិញ ក្រោយពីការបង្ហោះបែបនេះ មានហ្វេនមិនតិចអ្នកនោះទេ ដែលមានសេចក្តីរីករាយជាខ្លាំង ដោយតារាស្រីរូបនេះ នឹងចូលប្រឡង ក្នុងកម្មវិធី Miss Grand ឆ្នាំនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​ 
កញ្ញា ប៊ី សុធារី​ 
កញ្ញា ប៊ី សុធារី​ 
កញ្ញា ប៊ី សុធារី​ 
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
កញ្ញា ប៊ី សុធារី​
ប៊ី សុធារី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T