ភ្នំពេញ៖ លោកជា វណ្ណារិទ្ធ ជាពិធីករ និងតារាសម្តែងមួយរូប ដែលមានឈ្មោះបោះសម្លេង ជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើង ដោយសារតែមានកូនប្រុសម្នាក់ ដ៏គួរឲ្យស្រលាញ់ ជាមួយនឹងភរិយាដែលយល់ចិត្ត។

ជាការពិតណាស់ មួយរយៈពេលនេះភរិយាលោកជា វណ្ណារិទ្ធ កំពុងតែពរពោះកូនទីពីរ ចំពោះអាការៈរបស់អ្នកនាងវិញ គឺមានភាពលំបាកជាងកូនមុនទៅទៀត ដោយអ្នកនាងបានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងរូបភាពមុខអ្នកនាង ដែលសុទ្ធតែរោលពេញមុខ។

ក្នុងនោះផងដែរ អ្នកនាងបានលើកឡើងថា៖ «ទំងន់ហ្វេម ជ្រុះសក់ ខូចធ្មេញអស់ កូនកើតមកសក់ស្អាត ធ្មេញស្អាត ក៏សប្បាយចិត្ត មិនស្តាយទេ តែលើកនេះ រោលពេញមុខ ក្អួតឡើងបែកក្រហមពេញមុខ ស្បែកស្ងួត ហើយប្រះៗ ទទួលយកមិនទាន់បានទេ»។

នេះហើយជាទឹកចិត្តម្តាយដែលខំលះបង់គ្រប់យ៉ាងដើម្បីកូន ដើម្បីសុភមង្គលគ្រួសារ ដែលសុខចិត្តស៊ូទ្រាំទាំងលំបាក ដោយមិនហ៊ានត្អូញត្អែរ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ
គ្រួសាររបស់លោកជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ