ពូកែថ្នមប្រពន្ធ ពេលនេះ សម្រស់ភរិយាពិធីករ ជា វណ្ណារិទ្ធ ស្អាតមិនឲ្យចាញ់តារា

//s9.kh1.co/5a/5a8b35eb348135e6dde72212c6329807afd2a692.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ពូកែថ្នមប្រពន្ធមែន ជាអ្នកម៉ាក់មានកូន២នាក់ទៅហើយប៉ុន្តែ ពេលនេះ សម្រស់របស់ភរិយាពិធីករ ជា វណ្ណារិទ្ធ ស្អាតមិនឲ្យចាញ់តារា

រាជធានីភ្នំពេញ ៖ និយាយដល់កេរ្ត៍ឈ្មោះរបស់ពិធីករ ជា វណ្ណារិទ្ធ នរណាៗក៏បានស្គាល់គ្រប់គ្នាដែរ ជាពិធីករគម្រូមិនធ្លាប់មានដំណឹងអាស្រូវស្អុយឈ្មោះ ដែលសព្វថ្ងៃនេះ រូបលោកក្តាប់បានការងារធំៗជាច្រើន ជាពិធីករក្នុងកម្មវិធីថ្នាក់ជាតិ កម្មវិធីមង្គលការ កម្មវិធីកម្សាន្តលើកញ្ចក់ទូរទស្សន៍ លើសពីនេះទៅទៀត រូបលោកក៏ទទួលបានការងារថតស្បតពាណិជ្ជកម្ម និងសម្តែងក្នុងរឿងខ្នាតខ្លីជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង អាជីពការងារជាសិល្បករទទួលបានផ្លែផ្កាយ៉ាងដូច្នេះ ក្រឡេកទៅមើលពីជីវិតឯកជនវិញម្តង តារាប្រុសរូបនេះត្រូវគេល្បីថាជា ស្វាមីល្អ និងឪពុកគម្រូម្នាក់ផងដែរ ទោះមមាញឹកការងារខ្លាំងក្តី តែរូបលោក នៅជួយលក់ដូរភរិយា មិនខ្វាយខ្វល់ពីមុខមាត់តារា និងមើលថែកូនៗ មិនឲ្យចាញ់ប្រពន្ធឡើយ។

ជាងនេះទៅទៀត មួយរយៈចុងក្រោយ ហ្វេនៗសម្គាល់ឃើញភរិយារបស់ពិធីករ ជា វណ្ណារិទ្ធ ប្រែប្រួលសម្រស់ខ្លាំង ធ្លាប់ជាអ្នកម៉ាក់មានរាងទ្រលុកទ្រលន់គួរឲ្យក្នាញ់ ស្រាប់តែពេលនេះ ឃើញមានរាងស្វែលតូចច្រឡឹង ពិសេសគឺតែងខ្លួនមិនឲ្យចាញ់ក្មេងៗ សម័យថ្មីប៉ុន្មានឡើយ មើលមិនដឹងសោះថាជាអ្នកម៉ាក់កូន២ ជាហេតុធ្វើឲ្យអ្នកគាំទ្រសរសើរពិធីរូបនេះ ពូកែថ្នមចិត្តប្រពន្ធធ្វើឲ្យប្រពន្ធសប្បាយចិត្ត ទើបប្រពន្ធកាន់តែចាស់ កាន់តែស្អាត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គ្រួសារ ពិធីករ ជា វណ្ណារិទ្ធ
គ្រួសារ ពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ភរិយាពិធីករ ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T