ភរិយា ជា វណ្ណារិទ្ធ និយាយពេញៗមាត់ ថាខ្លួនសំណាងមានស្វាមីបែបនេះ

//s9.kh1.co/65/65987bfca8d2b7d7b29ae22e42bfd97344f0093b.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

បានស្វាមីល្អហើយ អ្នកណាមិនរីករាយ រៀបការមក១០ឆ្នាំ ភរិយាលោក ជា វណ្ណារិទ្ធ ពោលថាខ្លួនជានារីសំណាង។

ភ្នំពេញ៖ អ្នកណាថាមិនធ្លាប់ដឹង មិនធ្លាប់ឃើញពីជីវិតគ្រួសាររបស់ពិធីករដ៏មានឈ្មោះល្បីល្បាញ លោក ជា វណ្ណារិទ្ធ។ ដោយតារាប្រុសរូបនេះ ពិតជាបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ហើយមានភាពស្និទ្ធិស្នាលខ្លាំងជាមួយភរិយា និងកូនប្រុសទាំងពីរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ទោះរវល់ជាមួយការងារខ្លាំងយ៉ាងណា ក៏លោក ជា វណ្ណារិទ្ធ មិនភ្លេចផ្ដល់នូវក្ដីស្រលាញ់ និងភាពកក់ក្ដៅជូនទៅកាន់ភរិយា និងកូនៗនោះទេ។ ពោលគឺគ្រប់ពេល ប៉ាៗសាមញ្ញរូបនេះ តែងឆ្លៀតជួយការងារលក់ដូរភរិយាថែមទៀតផង។ មិនតែប៉ុណ្ណោះ តារារូបនេះ សឹងធ្វើឲ្យនារីជាច្រើន លួចច្រណែននឹងភរិយាលោក ខណៈជាស្វាមីល្អយ៉ាងដូច្នេះ។ 

ក្នុងនោះដែរ​ មិនត្រឹមតែមហាជន និងហ្វេននោះទេ ដែលបានឃើញពីទង្វើល្អៗរបស់ លោក ជា វណ្ណរិទ្ធ បង្ហាញទៅកាន់គ្រួសារ សូម្បីភរិយាលោកផ្ទាល់ ក៏អត់ទ្រាំនឹងសរសើរស្វាមីខ្លួនដែរ។ ហើយមុននេះ ភរិយាតារារូបនេះ បានពោលពាក្យយ៉ាងវែងអន្លាយ និយាយពីស្វាមីខ្លូន ហើយថែមទាំងថាខ្លួនជានារីសំណាងទៀតផង។ ដោយសម្ដីភរិយាតារារូបនេះ បាននិយាយនោះគឺ៖ 

 សួរថាពួកខ្ញុំធ្លាប់ឈ្លោះគ្នាឬអត់ អន់ចិត្តនឹងគ្នាឬអត់? គឺធ្លាប់ ប៉ុន្តែយេីងទាំងពីរមានចំនុចដូចគ្នាខ្លាំងបំផុតគឺ ខ្លាចម្ខាងទៀតពិបាកកាយ ពិបាកចិត្ត មានរឿងអ្វីល្មមៗ លេបទុកសិន បេីដោះស្រាយបាន គឺដោះស្រាយសិន មិនចង់ឲ្យប្ដីឬប្រពន្ធយេីងពិបាកជាមួយ រហូតដល់ពេលដែលយករឿងមកនិយាយគ្នាគឺម្នាក់ៗដឹងថា ការបារម្ភមានស្មេីគ្នា ទេីប១០ឆ្នាំជាងហេីយ មិនដែលមិននិយាយរកគ្នាលេីស២៤ម៉ោងទេ។​ ខ្ញុំសារភាពថាខ្ញុំសំណាងណាស់ មិនថារឿងអ្វី ក៏ខ្ញុំចែករំលែកជាមួយគាត់បានដែរ គាត់មិននិយាយតបមកវិញ តែគាត់ត្រៀមខ្លួននឹងស្តាប់ ទោះពេលខ្លះគាត់មិនសូវយល់ តែគាត់មិនព្រងេីយ រៀងរាល់ព្រឹកបេីកភ្នែកមកឃេីញគាត់នៅជិត បញ្ហាប៉ុនភ្នំយ៉ាងណា ខ្ញុំដឹងថាគាត់នឹងងេីបមកសួរសិនថាហូបអីហេីយឬនៅ ចង់ហូបអី? ល្ងាចឡេីងសួរថាលក់បានអត់? ចង់ហូបអីដែរ? មុនចូលគេងរកទឹកដាក់ជិតខ្លួនឲ្យ រឿងតូចៗតែខ្ញុំសន្សំក្នុងការចងចាំ Chea Vannarith សង្ឃឹមថានឹងនៅល្អបែបនឹងរហូត តស៊ូជាមួយគ្នា បញ្ហារាប់រយ រាប់ពាន់ ឲ្យតែមានគាត់ គឺខ្ញុំនឹងមិនបាក់ទឹកចិត្តដាច់ខាត I love you បង៕  

សម្ដីភរិយាលោក ជា វណ្ណារិទ្ធ

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ និងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
លោក ជា វណ្ណារិទ្ធ ជាមួយកូនៗនិងភរិយា
រូបភាព
រូបភាព
ជា វណ្ណារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T