មិត្តល្អតែងអបអរពេលយើងមានក្ដីសុខ ជា វណ្ណារិទ្ធ តែងផុសជារឿយៗ តាំងពីថ្ងៃ ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសមានស្នេហា ដល់ថ្ងៃរៀបការ

//s9.kh1.co/1e/1e390b65b2d6710713da1fa564be07054bc997fb.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២៣ ៩ព្រឹក · ៤ ខែមុន

ស្គាល់ និងជាដៃគូពិធីជាមួយគ្នាជាង១០ឆ្នាំហើយ ម្យ៉ាងក៏ជាមិត្តជិតស្និទ្ធិនឹងគ្នាទៀត ឃើញ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការ ជា វណ្ណារិទ្ធ រីករាយជំនួស។

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ ជាថ្ងៃដ៏រីករាយសម្រាប់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ក៏ព្រោះតែជាថ្ងៃភ្ជាប់ពាក្យរបស់នាង។ ហើយក្រោយភ្ជាប់ពាក្យមិនបានប៉ុន្មាន តារារូបនេះ ក៏បានប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យមហាជនបានដឹងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី 
អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី 

ជាមួយគ្នានេះដែរ ក្នុងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៣នេះ ក៏ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន។​ ទន្ទឹមនឹងតារារូបនេះ កំពុងរៀបការ គេឃើញមានមិត្តភក្ដិ ក៏ជាអ្នកគាំទ្ររបស់នាង បានបង្ហាញការអបអរទៅកាន់នាងគ្រប់ៗគ្នាតែម្ដង។ ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ បើងាកទៅមើល លោក ជា វណ្ណារិទ្ធវិញ ជារឿយៗ ចាប់តាំងពីថ្ងៃអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសពីទំនាក់ទំនងស្នេហា ដល់ថ្ងៃរៀបការ គេតែងតែឃើញរូបលោក បង្ហោះរូបភាព និងវីដេអូបង្ហាញអារម្មណ៍រំភើប និងសារអបអរ ពេលមិត្តភក្ដិរបស់ខ្លួនចូលរោងជ័យដូច្នេះ។

អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី 
អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី 
លោក ជា វណ្ណារិទ្ធ និងអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន 
លោក ជា វណ្ណារិទ្ធ និងអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន 

គួរបញ្ជាក់ លោក ជា វណ្ណារិទ្ធ និងអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន ជាដៃគូរួមអាជីពសិល្បៈជាមួយគ្នាជាង១០ឆ្នាំមកហើយ ទើបធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាដូច្នេះ។ ម្យ៉ាងពេលឃើញមិត្តភក្ដិមានសុភមង្គល និងស្នាមញញឹម ច្បាស់ណាស់ លោក ជា វណ្ណារិទ្ធ ក៏រីករាយដូចគ្នា៕ 

អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ជា វណ្ណារិទ្ធ
អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ជា វណ្ណារិទ្ធ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ហ៊ិន ច័ន្ទនីរ័ត្នជា វណ្ណារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T