ភ្នំពេញ៖ តារាចម្រៀង Original Song ដ៏ល្បី ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យនោះ គឺកញ្ញា អេដា (ADDA) ឃើញថាកញ្ញាទទួលបានប្រជាប្រិយភាព ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈបទថ្មីៗ ដែលជាស្នាដៃនិពន្ធរបស់កញ្ញាផ្ទាល់។

ដោយឡែក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ក្មេងចាស់ប្រុសស្រីតែងនិយម ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក៏ដូចជាធ្វើបុណ្យរួមគ្នាជាមួយនឹងលោកអ្នកមានគុណ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តាមគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះរូបភាព២សន្លឹក ភ្ជាប់ជាមួយនឹងសារមួយថា៖

«សន្សំលុយសង់ផ្ទះជាយក្រុងទុកជូនប៉ាម៉ាក់ មកលេងចុងសប្តាហ៏ ធ្វើអីញុំាជុំគ្នាជាលក្ខណៈគ្រួសារ គ្មានអ្វីដែលអោយខ្ញុំសប្បាយចិត្តជាងនេះទេ ព្រោះប៉ាម៉ាក់ចាស់ហើយ សង់ម្តងបន្តិចៗ តក់ៗពេញបំពង់ មានប៉ុណ្ណាសង់ប៉ុណ្ណឹង ខែភ្ជុំធ្វើបុណ្យនឹងព្រះសង្ឃ កុំភ្លេចធ្វើបុណ្យនឹងព្រះរស់ផង»។

ជាការពិតណា ទោះបីជាកញ្ញាមានភាពមមាញឹក ខ្លាំងជាមួយនឹងការងារក៏ដោយក៏កញ្ញា មិនភ្លេចធ្វើបុណ្យជាមួយនឹងអ្នកមានគុណ និងធ្វើឲ្យអ្នកមានគុណសប្បាយចិត្តដែរ៕ 

សូមទស្សនារូបភាព ខាងក្រោមនេះទាំងអស់គ្នា៖

ផ្ទះរបស់កញ្ញា អេដា ដែលកំពុងសាងសង់
ផ្ទះរបស់កញ្ញា អេដា ដែលកំពុងសាងសង់
កញ្ញា អេដា
កញ្ញា អេដា
កញ្ញា អេដា
កញ្ញា អេដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា