សល់ប៉ុន្មានអាទិត្យទៀតប៉ុណ្ណោះ តារាស្រីទាំងនេះ ត្រៀមស្វាមន៍សមាជិកថ្មី

//s9.kh1.co/ff/ffc4490dfca19f6aaa6512e8b6d7c0907ac1ebd3.jpeg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ខណៈពេលខិតជិតឃើញមុខកូន តារាស្រីទាំងនេះ កាន់តែញញឹមបិទមាត់មិនជិត។

កម្សាន្ត៖ អាចនិយាយបានថា ច្រើនឆ្នាំចុងក្រោយនេះ មានតារាខ្មែរជាច្រើន បានរៀបការកសាងជីវិតគ្រួសារផងដែរ។ មួយវិញទៀតទន្ទឹមនឹងរៀបការរួច ក៏មានតារាមួយចំនួន បានសម្រេចចិត្តយកកូនភ្លាមៗតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយមានកូនមួយរួច តារាខ្មែរមួយចំនួនក៏យកកូនទី២ ទី៣ ខណៈដែលកូនៗកើតមកទាំងស្អាតហើយឆ្លាត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្នគេដឹងថា មានសិល្បការិនីចំនួន៤រូប ដែលកំពុងពរពោះ ដោយតារាពីររូបពរពោះកូនដំបូង និងតារាពីរទៀតពរពោះកូនទី២។ អំឡុងពេលពរពោះ អ្នកម៉ាក់សម័យថ្មីទាំង៤រូបនេះទាំងមើលថៃសុខភាព និងរូបសម្ផស្សបានយ៉ាងល្អទាំងព្រម។ ក្នុងនោះដែរ គេដឹងទៀតថាតារាស្រីទាំង៤រូប ដែលកំពុងពរពោះក៏ខិតដល់ថ្ងៃសម្រាលផងដែរ។ ហើយម៉ាក់ៗដែលត្រៀមសម្រាលកូនក្នុងពេលឆាប់ៗនេះមានដូចជា៖ 

១៖ អ្នកនាង កែវ ចាន់និមល

ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល បានរៀបការច្រើនឆ្នាំមកហើយ ចំណែកកូនស្រីច្បងក៏មានអាយុជាង១០ឆ្នាំ។ ហើយបច្ចុប្បន្ននាងកំពុងពរពោះកូនទី២ដែលជាកូនប្រុស នឹងត្រូវសម្រាលកូនខែក្រោយនេះ។ 

អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល

២៖ ឌីជេ ណាណា

ឌីជេ ណាណា ជាពិធីការិនីឆ្នើមម្នាក់ពូកែវោហារ ប៉ុន្មានឆ្នាំមុននេះនាងបានសម្រាលកូនប្រុសគួរឲ្យក្នាក់ម្នាក់ ហើយបច្ចុប្បន្ននាងក៏កំពុងពរពោះកូនទី២ ដែលនឹងត្រៀមសម្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ 

ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា
ឌីជេ ណាណា

៣៖ អ្នកនាង អេដា

តារាចម្រៀងសម្លេងពីរោះ អ្នកនាង អេដា ថ្មីៗនេះនាងធ្វើឲ្យហ្វេនភ្ញាក់ផ្អើលរំភើបជំនួសគ្រប់គ្នា ដោយនាងពរពោះកូនដំបូងហើយនឹងសម្រាលនាពេលខាងមុខនេះ។ 

អ្នកនាង អេដា
អ្នកនាង អេដា
អ្នកនាង អេដា
អ្នកនាង អេដា

៤៖ អ្នកនាង ទេព បូព្រឹក្ស 

ក្រោយទាក់ទងគ្នាច្រើនឆ្នាំជាមួយលោក ងួន ចាន់ ដេវីត ពេលនេះអ្នកនាង ទេព បូព្រឹក្ស កំពុងពរពោះកូនដំបូង ហើយនឹងត្រៀមទទួលស្វាគមន៍សមាជិកថ្មីនាពេលខាងមុខ មិនខុសពីតារាស្រីទាំង៣ខាងលើឡើយ៕ 

អ្នកនាង ទេព បូព្រឹក្ស 
អ្នកនាង ទេព បូព្រឹក្ស 
អ្នកនាង ទេព បូព្រឹក្ស 
អ្នកនាង ទេព បូព្រឹក្ស 
ទេព បូព្រឹក្សអេដាឌីជេណាណាកែវ ចាន់និមល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T